កីឡាការិនីរត់ល្បឿនបេឡារូស Krystina Timanovskaya បានទៅដល់ប្រទេសប៉ូឡូញដោយសុវត្ថិភាពហើយ ក្រោយហោះចេញពីជប៉ុននិងដូរជើងហោះហើរនៅរដ្ឋធានីវ្យែនប្រទេសអូទ្រីស។
កីឡាការិនីវ័យ២៤ឆ្នាំនិយាយថានាងស្រលាញ់ប្រទេសរបស់នាងហើយនាងមិនបានក្បត់ប្រទេសខ្លួនឯងឡើយ។ ប៉ុន្តែអ្វីដែលបានកើតឡើងជាកំហុសរបស់មន្ត្រីកីឡាអូឡាំពិករបស់បេឡារូសដែលបានបណ្ដេញនាងចេញពីក្រុមនិងបង្ខំឱ្យត្រឡប់ទៅបេឡារូសវិញមុនកំណត់ដោយសារនាងមិននិយាយអ្វីក្នុងន័យនយោបាយ។
នាងថានឹងវិលទៅប្រទេសកំណើតវិញនៅពេលមានសុវត្ថិភាព ប្រហែល៥ឬ១០ឆ្នាំខាងមុខ។
#អ្វីៗដើម្បីកីឡា #AMSSPORTS #AMS