ដោយសារតែសមត្ថភាពរបស់រូបគេឈរនៅលំដាប់ពិបាករកគូទៅហើយក្នុងទម្ងន់ ៥៧គីឡូក្រាម ជើងខ្លាំង ប៊ុន សុធា បានឡើងទៅវាយទម្ងន់ ៦០ ជាលើកដំបូងកាលពីថ្ងៃទី ២២សីហា។ ជាយុទ្ធសាស្ត្រលុបបំបាត់វិបត្តិខ្សត់ការប្រកួត កូនសិស្សលោក ធន់ សុភា បានតាំងចិត្តថា នឹងធ្វើការប្រលូក ទាំងក្នុងទម្ងន់ ៥៧គីឡូក្រាមផង និង ទម្ងន់៦០គីឡូក្រាមផងព្រមគ្នា ហើយ សុធា យល់ថា ប្រសិនបើឡើងទៅ ៦០ ជាប្រចាំតែម្ដង ក៏រូបគេជឿថាទោះមិនជោគជ័យខ្លាំង ក៏រូបគេនឹងមិនស្ថិតនៅលំដាប់បាតារាងឡើយ។
ប៊ុន សុធា ជឿថាចៀសផុតលំដាប់បាតតារាងសម្រាប់ការឡើងវាយទម្ងន់ ៦០

លោក ប៉ែន សុផាន់ណា ជាអ្នកផលិត និង យកព័ត៌មានកីឡា ដែលបានឆ្លងកាត់បទពិសោធខ្ពស់ ពីប្រព័ន្ធផ្សព្វផ្សាយដ៏លេចធ្លោមួយចំនួន ទាំងទូរទស្សន៍ និង អនឡាញ។ លោក សុផាន់ណា កំពុងបម្រើការងារជា អ្នកផលិត ព័ត៌មានកីឡា ប្រកបដោយការទទួលស្គាល់ ក្នុងវិស័យព័ត៌មានកីឡានៅ កម្ពុជា រយៈពេលជាង១០ឆ្នាំមកហើយ។ លោក ជាអ្នកផលិត ព័ត៌មានកីឡា និង បទយកការណ៍ អំពីជិវិតកីឡាករ ដ៏មានវិជ្ជាជីវៈ។