ការប្រកួតជម្រុះ FIFA World Cup 2022 រវាងម្ចាស់ផ្ទះប្រេស៊ីលនិងអាហ្សង់ទីន ត្រូវបានបោះបង់ចោល ៥នាទីក្រោយកែបាល់

Monghak Yong
14 មើល
0 នាទីអាន
- Advertisement -

ការប្រកួតជម្រុះ FIFA World Cup 2022 រវាងម្ចាស់ផ្ទះប្រេស៊ីលនិងអាហ្សង់ទីន ត្រូវបានបោះបង់ចោល ៥នាទីក្រោយកែបាល់ ដោយសារមន្ត្រីសុខាភិបាលប្រេស៊ីលចូលទៅអន្តរាគមន៍ ដោយថាខាងក្រុមភ្ញៀវបានបំពានវិធានការប្រឆាំងកូវីដ១៩។ មន្ត្រីសុខាភិបាលប្រេស៊ីលថាកីឡាករអាហ្សង់ទីន៤នាក់ដែលលេងនៅលីគអង់គ្លេស ត្រូវធ្វើចត្តាឡីស័កក្នុងរយៈពេលកំណត់មុនអាចលេងបាន។ ទោះមិនបញ្ជាក់ឈ្មោះ តែគេអាចដឹងបាន ៤នាក់នោះគឺ Emiliano Buendia និង Emiliano Martinez របស់ក្លិប Aston Villa និង Giovani lo Celso និង Cristian Romero របស់ Tottenham Hotspur។ ក្នុងចំណោមនេះ ជាប់ជម្រើស១១នាក់៣នាក់ លើកលែងតែ Buendia។ ទាំងសហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីននិងសហព័ន្ធប្រេស៊ីលបានរិះគន់ពេលវេលានៃចំណាត់ការ ដោយថាមុនប្រកួតមិនដោះស្រាយឱ្យហើយ បែរជាមកពេលកំពុងប្រកួតធ្វើឱ្យខាតកីឡា។

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕