ជប៉ុនដកខ្លួនពីការធ្វើម្ចាស់ផ្ទះ FIFA Club World Cup 2021 ដោយសារបញ្ហាកូវីដ១៩

Monghak Yong
18 មើល
0 នាទីអាន
- Advertisement -

ជប៉ុនដកខ្លួនពីការធ្វើម្ចាស់ផ្ទះ FIFA Club World Cup 2021 ដោយសារបញ្ហាកូវីដ១៩។ ទោះបីជប៉ុនបានធ្វើម្ចាស់ផ្ទះអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវក្ដៅ២០២០ដែលបានលើកមកធ្វើក្នុងរដូវក្ដៅ២០២១នេះ តែជប៉ុនកំពុងជួបរលកអាក្រក់បំផុតនៃការឆ្លងរាលដាលកូវីដនិងកំពុងស្ថិតក្នុងភាពអាសន្ន។

ជប៉ុនដើមឡើយត្រូវធ្វើម្ចាស់ផ្ទះពាននេះក្នុងខែធ្នូ ដែលជាការធ្វើម្ចាស់ផ្ទះលើកទី៩និងចំខួប១០០ឆ្នាំនៃសហព័ន្ធកីឡាបាល់ទាត់ជប៉ុនផង។ តែ JFA បានជូនដំណឹងទៅ FIFA ម្សិលមិញពីការដកខ្លួន។FIFA បានទទួលយកការសម្រេចចិត្តរបស់ JFA តែមិនទាន់សម្រេចអំពីម្ចាស់ផ្ទះថ្មីនៅឡើយទេ។

គួរជម្រាបផងដែរថា FIFA Club World Cup 2020 ដែល Bayern Munich បានឈ្នះ បានធ្វើឡើងក្នុងខែកុម្ភៈ២០២១នៅកាតារ គឺពន្យារពេលដោយសារកូវីដដែរ៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕