Skip to content
អតីតខ្សែការពារ Bayern Munich និងជម្រើសជាតិអាល្លឺម៉ង់ Jerome Boateng ត្រូវបានតុលាការរកឃើញពិរុទ្ធភាព​ ពីបទវាយដំលើអតីតមិត្តស្រី
    ទំព័រដើម  »  កីឡាអន្តរជាតិ

អតីតខ្សែការពារ Bayern Munich និងជម្រើសជាតិអាល្លឺម៉ង់ Jerome Boateng ត្រូវបានតុលាការរកឃើញពិរុទ្ធភាព​ ពីបទវាយដំលើអតីតមិត្តស្រី

អតីតខ្សែការពារ Bayern Munich និងជម្រើសជាតិអាល្លឺម៉ង់ Jerome Boateng ត្រូវបានតុលាការរកឃើញពិរុទ្ធភាព​ ពីបទវាយដំលើអតីតមិត្តស្រី Sherin S និងបង្គាប់ឲ្យបង់ប្រាក់ពិន័យ ១.៨លានអឺរ៉ូ។ តាមច្បាប់អំពើហិង្សាក្នុងគ្រួសាររបស់អាល្លឺម៉ង់​ កីឡាករវ័យ៣៣ឆ្នាំរូបនេះ​ អាចត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់រយៈពេលប្រាំឆ្នាំ។

សូមរំឭកថាក្នុងឆ្នាំ២០១៨​ អំឡុងពេលដើរលេងលម្ហែកាយ នៅតំបន់ការីបៀន Boateng និងអតីតមិត្តស្រីដែលជាម្តាយកូនភ្លោះរបស់គេ (មានកូនជាមួយគ្នា)​ បានឈ្លោះទាស់ទែងគ្នា។

នៅក្នុងសវនាការម្សិលមិញ​ ដើមចោទបាននិយាយ Boateng បានដាល់នាង,​ បោចសក់របស់នាង,​ ខាំក្បាលរបស់នាង​ ហើយថែមទាំងជេរប្រទេចនាងអំឡុងពេលឈ្លោះគ្នានោះ។ ចំណែក Boateng បានបដិសេធថាគេពុំបានបង្ករបួសស្នាមលើអតីតមិត្តស្រីរបស់គេនោះទេ ក៏ប៉ុន្តែសារភាពថាភាពតានតឹងអំឡុងពេលឈ្លោះគ្នានោះ បានឡើងខ្ពស់​ ដោយសារតែអតីតមិត្តស្រីរបស់គេ ជេរប្រទេចមកលើរូបគេ​ និងបញ្ចេញសកម្មភាពកាចដាក់រូបគេ​ ដែលបណ្ដាលឱ្យគេរបួសបបូរមាត់។ គេបានព្យាយាមរុញនាងចេញឆ្ងាយហើយនាងក៏បានដួល។ គេថាគេបានគប់ខ្នើយទៅបុកនឹងតុ​ គេបាននិយាយថាគេគប់ខ្នើយទៅលើតុហើយក៏ប៉ះចំអំពូលបណ្ដាលឱ្យធ្លាក់ មកលើការ៉ូ។

Boateng ជាកីឡាករបាល់ទាត់ល្បីល្បាញម្នាក់ បច្ចុប្បន្នវ័យ៣៣ឆ្នាំ។ គេទើបតែបានចុះកិច្ចសន្យាជាមួយ Lyon ថ្មីៗនេះក្រោយចែកផ្លូវជាមួយ Bayern Munich ក្រោយរួមរស់១០ឆ្នាំ​ ឈ្នះ២២ពានរង្វាន់។ គេក៏បានឈ្នះពាន FA Cup ជាមួយ Man City ក្នុងរដូវកាល២០១០-១១ផងដែរ។

លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕