Skip to content
វិភាគ បឹងកេត ទល់នឹង វិសាខា
    ទំព័រដើម  »  កីឡាជាតិ

វិភាគ បឹងកេត ទល់នឹង វិសាខា

ក្រុមការពារតំណែងជើងឯក បឹងកេត នឹងទទួលក្រុមកំពូលតារាង វិសាខា ក្នុងការប្រកួតក្របខណ្ឌកំពូលកម្ពុជា ២០២១ សប្ដាហ៍ទី១២ នៅថ្ងៃសៅរ៍ ទី ១១ ខែកញ្ញា នេះនាកីឡដ្ឋានខេមបូឌាអ៊ែវ៉េ ចាប់ពីវេលាម៉ោង ៣:៣០ តទៅ។

បន្ទាប់ពីចាញ់៣លើកដើមរដូវកាល បឹងកេត បានបន្តការប្រកួតជាមួយលទ្ធផលដ៏អស្ចារ្យដោយឈ្នះ ៨លើកជាប់គ្នា។ ចំណែក វិសាខា ក៏គួរចាប់អារម្មណ៍ដូចគ្នា ដោយមិនទាន់ចាញ់សោះក្នុងការប្រកួត ១១ លើកកន្លងទៅ ពោល ឈ្នះ៧ដង និងស្មើ៤ដង។

នេះជាការវិភាគគូប្រកួតដ៏ធំប្រចាំសប្ដាហ៍នេះពីវាគ្មិនកម្មវិធីជជែកបាល់ទាត់ខ្មែររបស់យើង!

– កម្មវិធី ជជែកបាល់ទាត់ខ្មែរ ផ្សាយផ្ទាល់រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៧យប់តទៅ តាមរយៈផេក AMS Sports – តាមដានព័ត៌មានថ្មីៗពី AMS Sports លើ Telegram៖ https://t.me/SPORTAMS #AMS #AMS_SPORTS #អ្វីៗដើម្បីកីឡា