ចាន់ វឌ្ឍនាកា ត្រូវបានកោះហៅចូលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាសាជាថ្មីសម្រាប់យុទ្ធនាការជម្រុះ AFC Asian Cup 2023 តទល់ក្រុមជម្រើសកោះហ្គាំ នៅថ្ងៃទី០៩ និងថ្ងៃទី១២ ខែតុលា ខាងមុខ។ ខ្សែប្រយុទ្ធបឹងកេតបានខកខានជាប់ជម្រើសជាតិតាំងពីព្រឹត្តិការណ៍ AFF Suzuki Cup 2018 ចុងឆ្នាំ២០១៨ ម្ល៉េះ។
ចាន់ វឌ្ឍនាកា ជាប់ជម្រើសជាតិវិញ និងប្រតិកម្មពីទស្សនិកជន

ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕