ស្ថិតក្នុងវ័យ៦១ឆ្នាំ លោកបានចូលលេងតាំងពីវគ្គ១ ហើយធ្វើប្រធានក្រុមទៀត ហើយវគ្គទី២ ក៏ត្រូវបានប្ដូរចេញជំនួសដោយកូនប្រុសបង្កើតរបស់លោក។ ក្រៅពីការពិន័យលោក Burnswick គឺក្លិបបាល់ទាត់ Inter Mongotapo របស់លោក និង Olimpia របស់ប្រទេសហុងឌុយរ៉ាសក៏រងការពិន័យដែរមិនឲ្យចូលរួមការប្រកួត CONCACAF Champions League រយៈពេល៣រដូវកាល។
និយាយទៅ លោក Brunswijk ក៏ធ្លាប់ជាកីឡាករក្លិប Inter Moengotapoe។ កាលឆ្នាំ ២០០២ លោកបានសង់កីឡដ្ឋានមួយនៅក្រុង Moengo ដែលដាក់ឈ្មោះរបស់លោកផ្ទាល់តែម្ដង។ គណៈកម្មការវិន័យនៃសហព័ន្ធកីឡាបាល់ទាត់ស៊ូរីណាមបានពិន័យលោក៥ឆ្នាំ ដោយសារប្រើកាំភ្លើងគំរាមកីឡាករអំឡុងការប្រកួត កាលឆ្នាំ២០០៥។ បម្រាមក្រោយមកត្រូវបានលុបចោលវិញដោយខ្វះភស្ដុតាង។ ក្នុងខែមិថុនា ឆ្នាំ២០១២ លោក Brunswijk ត្រូវបានពិន័យ១ឆ្នាំ ពីព្រោះបង្ហាញកាយវិការហិង្សាដាក់អាជ្ញាកណ្ដាល និងកីឡាករក្នុងការប្រកួត៕
SHOW LESS