Dusit វិលចូល BG Pathum វិញក្រោយចេញពី Port FC

Sovann Tith
24 មើល
0 នាទីអាន
- Advertisement -

ក្លិបបាល់ទាត់ BG Pathum United បានតែងតាំងលោក Dusit Chalermsan ជាអ្នកចាត់ការក្រុម បន្ទាប់ពីលោកបាន​ចាកចេញពី Port FC កាលថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅ។

តាមពិតទៅលោក Dusit ក៏ធ្លាប់ធ្វើគ្រូបង្គោល BG ឆ្នាំ២០១៩ ដោយលើកពាន Thai League 2 ឆ្នាំនោះ និងឡើងទៅក្របខណ្ឌកំពូលរដូវកាលបន្ទាប់ និងលើកពាន Thai League 1 ថែមទៀត។

ដោយសារតែ Legend បាល់ទាត់ថៃរូបនេះមិនមានវិញ្ញាបនបត្រកម្រិត Pro ដែលតម្រូវសម្រាប់ក្រុមចូលរួម AFC Champions League ទើបលោកចាកចេញ។

បុរសវ័យ៥១ឆ្នាំបានទៅបង្ហាត់នៅក្លិប Rajpracha ប៉ុន្មានថ្ងៃដែរ មុនត្រូវបាន Port FC តែងតាំងជាគ្រូបង្គោល។ យ៉ាងណា ដោយសារលទ្ធផលមិនគាប់ចិត្ត មិនដូចគោលដៅ ទើបលោកបានសម្រេចចិត្តចាកចេញ៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕