គ្រូបង្វឹកក្លិបចលនាយុវជនកម្ពុជា១៥៧ លោក ពេជ្រ សុផាន់ បានកត់សម្គាល់ថាជើងខ្លាំងទម្ងន់ស្រាល ពេជ្រ ប៊ុនសិទ្ធ ដែលជាកូនសិស្សរបស់លោក ហាក់ប្រែប្រួលសណ្ឋានអាវុធមួយចំនួននាពេលបច្ចុប្បន្ននេះ ពិសេសទម្ងន់ដៃដែលធ្លាប់តែធ្ងន់ ដែលតែងម៉ាត់ឲ្យដៃគូសន្លប់ភ្លឹងៗកាលពីមុន គឺលែងសូវមានប្រសិទ្ធភាព។ ប៉ុន្តែយ៉ាងណាក្ដី ជារួម លោក ពេជ្រ សុផាន់ យល់ថាសម្រាប់ការប្រកួត ពេជ្រ ប៊ុនសិទ្ធិ នៅតែធ្វើបានល្អទោះបីជា ទើបវិលត្រលប់មកសង្វៀនវិញ មិនទាន់បានច្រើនប្រកួតវិញនៅឡើយក្ដី។
ពេជ្រ សុផាន់ លើកឡើងថា ពេជ្រ ប៊ុនសិទ្ធ ប្រែប្រួលទម្រង់វាយខុសពេលមុន

លោក ប៉ែន សុផាន់ណា ជាអ្នកផលិត និង យកព័ត៌មានកីឡា ដែលបានឆ្លងកាត់បទពិសោធខ្ពស់ ពីប្រព័ន្ធផ្សព្វផ្សាយដ៏លេចធ្លោមួយចំនួន ទាំងទូរទស្សន៍ និង អនឡាញ។ លោក សុផាន់ណា កំពុងបម្រើការងារជា អ្នកផលិត ព័ត៌មានកីឡា ប្រកបដោយការទទួលស្គាល់ ក្នុងវិស័យព័ត៌មានកីឡានៅ កម្ពុជា រយៈពេលជាង១០ឆ្នាំមកហើយ។ លោក ជាអ្នកផលិត ព័ត៌មានកីឡា និង បទយកការណ៍ អំពីជិវិតកីឡាករ ដ៏មានវិជ្ជាជីវៈ។