សៀមរាបយូណាយធីតរើស U12 ក្នុងចក្ខុវិស័យឆ្ពោះទៅលីគអាជីព

Sovann Tith
4 មើល
0 នាទីអាន
- Advertisement -

នាពេលថ្មីៗនេះក្លិបបាល់ទាត់សៀមរាបយូណាយធីត បាន ប្រកាស ពីកម្មវិធីធ្វើតេស្ដយុវជនអាយុក្រោម១២ឆ្នាំដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ នៅទីលានសិប្បនិម្មិតនាកីឡដ្ឋាន SRU ផ្ទាល់តែម្ដង។

សម្រាប់លក្ខខណ្ឌជ្រើសរើស គឺផ្ដល់អាទិភាពអ្នកខេត្តសៀមរាបផ្ទាល់ និងមានកំណើតចន្លោះឆ្នាំ២០០៩ និង២០១០។

ទាក់ទងទៅនឹងការជ្រើសរើសនេះដែរ លោក ប៊ួយ ដារី អ្នកចាត់ការទូទៅក្លិបបាល់ទាត់សៀមរាបយូណាយធីត ថ្លែងថា ការជ្រើសរើសយុវជននេះ ក្លិបមានគោលដៅអភិវឌ្ឍពួកគេក្លាយជាកីឡាករអាជីព ឈានឆ្ពោះទៅលីគកំពូលនាពេលអនាគត។

អ្វីដែលសំខាន់នោះ ក្រុមរបស់លោកចង់បង្កើតធនធានផ្ទាល់ខ្លួន។ យុវជនដែលជាប់ឈ្មោះក្នុងការជ្រើសរើស នឹងទទួល ការទំនុកបម្រុងលើការសិក្សាថែមទៀត ក្រៅពីជំនាញបាល់ទាត់។

គួរដឹងដែរថា សៀមរាបយូណាយធីតត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ដោយការដំណើរការកីឡដ្ឋានជាមុនសិន និងឈានឆ្ពោះទៅបង្កើតជាក្រុមបាល់ទាត់ ដោយប្រើប្រាស់ធនធានយុវជនផ្ទាល់ខ្លួន។ បច្ចុប្បន្នក្លិបក៏មានកម្មវិធីបណ្ដុះបណ្ដាលបាល់ទាត់ដល់ក្មេងជារៀងរាល់សប្ដាហ៍ដែរ៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕