ជើងខ្លាំងក្លិប ចលនាយុវជនកម្ពុជា១៥៧ ពេជ្រ ប៊ុនសិទ្ធ បានទទួលការគាំទ្រយ៉ាងខ្លាំងក្នុងប្រភេទទម្ងន់ស្រាល តាមរយៈសមត្ថភាពប្រកួតដ៏ក្លៀវក្លា រួមនឹងទម្រង់វាយ ដ៏ពូកែសម្រុកមិនញញើតដៃគូម្ដងណាឡើយ។ នៅថ្ងៃអាទិត្យសប្ដាហ៍នេះ ប៊ុនសិទ្ធ កំពុងទាញការចាប់អារម្មណ៍ខ្ពស់ពីស្រទាប់អ្នកនិយមគុនខ្មែរ ដោយការប្រឈមមុខនឹងកំពូលកីឡាករចិត្តស្រួច ផ្លែមុត និងជាជើងខ្លាំងលំដាប់ប្រភេទគីឡូផងដែរ គឺ ខាំ ខ្លានាង ខណៈដែលមហាជនកំពុងរង់ចាំមើលថា ពេជ្រ ប៊ុនសិទ្ធ នៅតែអាចបន្តរបៀបវាយដោយការ បុកទៀតរឺយ៉ាងណានៅពេលដែល ជួប ខាំ ខ្លានាងនោះ?
សួង បញ្ញាថា ពេជ្រ ប៊ុនសិទ្ធ ពូកែបុកតែបើបុក ខាំ ខ្លានាង មិនប្រយ័ត្ននឹងគ្រោះថ្នាក់

លោក ប៉ែន សុផាន់ណា ជាអ្នកផលិត និង យកព័ត៌មានកីឡា ដែលបានឆ្លងកាត់បទពិសោធខ្ពស់ ពីប្រព័ន្ធផ្សព្វផ្សាយដ៏លេចធ្លោមួយចំនួន ទាំងទូរទស្សន៍ និង អនឡាញ។ លោក សុផាន់ណា កំពុងបម្រើការងារជា អ្នកផលិត ព័ត៌មានកីឡា ប្រកបដោយការទទួលស្គាល់ ក្នុងវិស័យព័ត៌មានកីឡានៅ កម្ពុជា រយៈពេលជាង១០ឆ្នាំមកហើយ។ លោក ជាអ្នកផលិត ព័ត៌មានកីឡា និង បទយកការណ៍ អំពីជិវិតកីឡាករ ដ៏មានវិជ្ជាជីវៈ។