ការប្រកួតហែលទឹកពិភពលោកនៅអារ៉ាប់រួមជាការបង្កើនសមត្ថភាពកីឡាករ-កីឡាការិនីកម្ពុជា

Sovann Tith
31 មើល
0 នាទីអាន

សហព័ន្ធខ្មែរកីឡាហែលទឹក បានបង្ហាញសមាសភាពគ្រូបង្វឹក កីឡាករ កីឡាការិនី ហែលទឹកជម្រើសជាតិកម្ពុជា ត្រៀមចេញដំណើរចេញទៅចូលរួមការប្រកួតជ្រើសរើសជើងឯកពិភពលោក (អាងហែលទឹក២៥ម៉ែត្រ) នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម នាពេលព្រឹកថ្ងៃទី១២ ខែឆ្នូ ឆ្នាំ២០២១ ខណៈការប្រកួត គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី១៦-២១ ខែឆ្នូ ឆ្នាំ២០២១។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកគូសបញ្ជាក់ថា តាមពិតព្រឹត្តិការណ៍នេះ ត្រូវធ្វើឡើងតាំងតែពីឆ្នាំ២០២០មកម្ល៉េះ ប៉ុន្តែដោយវិបត្តិជំងឺកូវីដ-១៩ ទើបពន្យារពេលមកធ្វើឡើងវិញ នៅក្នុងខែធ្នូ ឆ្នាំ២០២១នេះវិញ។ សម្រាប់សមាសភាពក្រុមជម្រើសជាតិកម្ពុជា ដែលត្រៀមចូលរួមការប្រកួតជើងឯកពិភពលោកកីឡាហែលទឹកលើកនេះ គឺសហព័ន្ធនឹងបញ្ជូនគ្រូបង្វឹកម្នាក់ កីឡាករ ២នាក់ និងកីឡាការិនី ២នាក់ ដោយចំនួននេះ គឺជាការកំណត់ជាគោលការណ៍របស់សហព័ន្ធកីឡាហែលទឹកអន្តរជាតិ (FINA)។

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕