Skip to content
រឿងដែលគួរឱ្យស្ដាយបំផុត! Newcastle ធ្លាប់បោះបង់ឱកាសផ្ទេរ Zidane ត្រឹមតម្លៃជាង១លានផោន
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

រឿងដែលគួរឱ្យស្ដាយបំផុត! Newcastle ធ្លាប់បោះបង់ឱកាសផ្ទេរ Zidane ត្រឹមតម្លៃជាង១លានផោន

លោក Zinedine Zidane ជាកីឡាករល្អបំផុតមួយរូប ក្នុងជំនាន់របស់លោក ហើយក្លិបអង់គ្លេស Newcastle United មានម្ដងចង់បានអតីតកីឡាករជនជាតិបារាំងរូបនេះមកចូលរួម ក្នុងឆ្នាំ១៩៩៦។

Zidane ត្រូវបានទទួលស្គាល់ថា ជាខ្សែបម្រើឆ្នើមមួយរូប ដែលមានទេពកោសល្យ​ និងបច្ចេកទេសល្អ ហើយទទួលបានការគាំទ្រពីអ្នកនិយមគាំទ្របាល់ទាត់ទូទាំងពិភពលោក។ លោកជាចំណែកមួយដ៏សំខាន់ ក្នុងការជួយក្រុមបាល់ទាត់ជម្រើសជាតិបារាំង ឈ្នះជើងឯក FIFA World Cup 1998 ហើយបន្ដជួយឱ្យពួកគេគ្រងតំណែងជើងឯក Euro នៅពីរឆ្នាំបន្ទាប់។

សម្រាប់ការលេងឱ្យក្លិបបាល់ទាត់ លោកក៏ទទួលបានភាពជោគជ័យគួរឱ្យកត់សម្គាល់ផងដែរ ដោយបានបង្ហាញគុណផលដល់កម្រិតកំពូលសម្រាប់ក្លិបនៅបារាំង អ៊ីតាលី និង អេស្ប៉ាញ ប៉ុន្ដែមិនធ្លាប់មកលេងនៅអង់គ្លេសនោះទេ។

ម្ចាស់ពាន Ballon d’Or ឆ្នាំ១៩៩៨ រូបនេះ សឹងតែមានឱកាសបានមកចូលរួមក្លិប Newcastle United ទៅហើយ ក្នុងឆ្នាំ១៩៩៦ អំឡុងពេលលោកនៅលេងឱ្យក្លិប Bordeaux ក្នុងក្របខណ្ឌកំពូលបារាំង Ligue 1។