គ្រាប់បាល់តែមួយគត់របស់ Lionel Messi ក្នុងនាទី៧៦ដែលបានពីការបញ្ជូនបាល់ដោយ Frenkie De Jong ជួយ Barcelona ត្រលប់មកលើវិថីជ័យជម្នះវិញ ដោយឈ្នះប្រផុតប្រផើយ ១-០ លើក្រុមកំពុងយ៉ាប់យ៉ឺន Levante ក្នុង La Liga យប់ថ្ងៃអាទិត្យទី១៣ខែធ្នូឆ្នាំ២០២០។
Martin Braithwaite, Clement Lenglet, Jordi Alba និង Antoine Griezmann សុទ្ធតែមានឱកាស ប៉ុន្តែត្រូវបានរារាំងដោយគុណផលដ៏ចំណានរបស់អ្នកចាំទី Aitor Fernandez។
ជ័យជម្នះលីគលើកទី៥របស់ Barca ក្នុង La Lia រដូវកាលថ្មី១១ប្រកួតដំបូងនេះ នាំឱ្យពួកគេឡើងមកលេខរៀងទី៨ មាន១៧ពិន្ទុ។ នេះក៏ជាការលើកស្មារតីក្រុមឡើងវិញផងដែរ ក្រោយសប្ដាហ៍ដ៏អាប់អួរដែលពួកគេបានចាញ់ Cadiz ក្នុងលីគនិងចាញ់ Juventus ក្នុង UCL។
នៅថ្ងៃពុធសប្ដាហ៍នេះ ក្រុមលោក Ronald Koeman នឹងស្វាគមន៍ក្រុមកំពូលតារាង Real Sociedad ដែលមាន២៦ពិន្ទុពី១៣ប្រកួត។
ដោយឡែក Levante កំពុងឈរលេខរៀងទី១៨ មាន១១ពិន្ទុពី១២ប្រកួត៕