ទោះមិនទាន់បង្ហាញវត្តមានលើទីលានប្រកួតក្នុងឆ្នាំថ្មី២០២២នេះ ដោយសារការដាច់ដោយឡែកក្រោយឆ្លងកូវីដ១៩ ប៉ុន្ដែ Lionel Messi បានត្រលប់មក Paris Saint-Germain វិញដើម្បីត្រៀមខ្លួនដើម្បីទទួលការប្រកួតប្រជែងថ្មី ក្នុងឆ្នាំថ្មីនេះ។
សម្រាប់ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំ ២០២២ ជាឆ្នាំមួយដែលគួរចងចាំនៅក្នុងអាជីពជាកីឡាករបាល់ទាត់របស់គេ បន្ទាប់ពីជួយឱ្យជម្រើសជាតិអាហ្សង់ទីនគ្រងជើងឯក Copa America ហើយបានចាកចេញពី Barcelona។
Messi មានការប្រកួតប្រជែងពានរង្វាន់ជាច្រើនសម្រាប់ក្រុម PSG និងការចូលរួមព្រឹត្តិការណ៍ FIFA World Cup ចុងឆ្នាំនេះ ហើយសារព័ត៌មានអេស្ប៉ាញ Marca បានបង្ហាញការប្រកួតប្រជែងថ្មី៤ សម្រាប់ Messi ក្នុងឆ្នាំ២០២២នេះ។