ក្រុមកីឡាហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន ឈរកំពូលតារាងមេដាយការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកថ្នាក់ជាតិ ២០២៤ ដោយរកបានមេដាយមាស ៦គ្រឿង ប្រាក់៥គ្រឿង និងសំរឹទ្ធ៣គ្រឿង សរុប១៤គ្រឿង។
លេខ២ក្លឹបហែលទឹកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយរកបានមេដាយមាស៦គ្រឿង ប្រាក់៤គ្រឿង និងសំរឹទ្ធ១១គ្រឿង សរុប២១គ្រឿង។
សមាគមកីឡាហែលទឹកក្រសួងមហាផ្ទៃទទួលបានមេដាយមាស៦គ្រឿង ប្រាក់៤គ្រឿង និងសំរឹទ្ធ៤គ្រឿង សរុប១៤គ្រឿង។
ការប្រកួតនេះប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែធ្នូ នៅអាងហែលទឹកពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) ដោយមាន១១សមាគមក្លឹបហែលទឹកចូលរួម កើនឡើងជាងឆ្នាំមុនមួយក្លឹប។
បើតាមរបាយការណ៍ពីលោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកឱ្យដឹងថា ការប្រកួតឆ្នាំនេះមាន១៤ងវិញ្ញាសា។ ក្នុងនោះកីឡាករមាន៩វិញ្ញាសា និងកីឡាការិនី៥វិញ្ញាសា។ ចំណែកការប្រកួតកីឡាហែលទឹកពាក់ជើងទា មាន៨វិញ្ញាសា ដោយបុរស និងនារីមាន៤វិញ្ញាសាដូចគ្នា៕