Skip to content
ពាក្យចចាមអារ៉ាមអំពីការផ្ទេរកីឡាករបរទេស៖ Martial, McGinn, Zapata, Traore, Barisic, Melo, Milinkovic-Savic
    ទំព័រដើម  »  កីឡាអន្តរជាតិ

ពាក្យចចាមអារ៉ាមអំពីការផ្ទេរកីឡាករបរទេស៖ Martial, McGinn, Zapata, Traore, Barisic, Melo, Milinkovic-Savic

ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Anthony Martial វ័យ 26 ឆ្នាំចង់ចាកចេញពី Manchester United ប៉ុន្តែមិនចង់ចាកចេញទៅក្លឹបអង់គ្លេសផ្សេង។ Barcelona, Sevilla និង Juventus គឺជាជម្រើសបីសម្រាប់ការផ្លាស់ប្តូររបស់ Anthony Martial នៅក្នុងខែមករានេះ។

Newcastle United បានផ្តល់តម្លៃលើសពី 30 លានអឺរ៉ូ (£25.1m) ទៅកាន់ក្លិប Atalanta ដើម្បីទិញខ្សែប្រយុទ្ Duvan Zapata ដែលមានអាយុ 30 ឆ្នាំ។

ក្លឹប Barcelona បានផ្តល់ពេលអោយខ្សែបម្រើស្លាបបារាំងវ័យ 24 ឆ្នាំ Ousmane Dembele 48 ម៉ោងដើម្បីធ្វើការសម្រេចចិត្តលើកិច្ចសន្យារបស់ក្លឹប ដោយកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។