Skip to content
អ្នកចាត់ការ Celtic សរសើរកីឡាករចំណូលថ្មីជប៉ុនម្នាក់ ក្រោយឈ្នះការប្រកួតនៅលីគកំពូលស្កុតឡែន
    ទំព័រដើម  »  កីឡាជាតិ

អ្នកចាត់ការ Celtic សរសើរកីឡាករចំណូលថ្មីជប៉ុនម្នាក់ ក្រោយឈ្នះការប្រកួតនៅលីគកំពូលស្កុតឡែន

អ្នកចាត់ការក្លិប Celtic លោក Ange Postecoglou និយាយថា ខ្សែបម្រើ Reo Hatate ដែលបានបង្ហាញខ្លួនលើទីលានប្រកួតលើកដំបូងសម្រាប់ក្លិបថ្មីរបស់គេ មានសក្ដានុពលដែលអាចឈានដល់កម្រិតកំពូល បន្ទាប់ពីកីឡាករជប៉ុនរូបនេះ បង្ហាញភាពលេចធ្លោក្នុងការប្រកួតក្របខណ្ឌកំពូលស្កុតឡែន Scottish Premiership ដែលបានយកឈ្នះ Hibernian ដោយលទ្ធផល ២-០ នៅកីឡដ្ឋាន Celtic Park កាលពីថ្ងៃចន្ទ។

មិនរួមជាតិជប៉ុនរបស់ Haគឺ Daizen Maeda ដែលចូលលេងប្រកួតដំបូងដូចគ្នាសម្រាប់ Celtic បានស៊ុតបញ្ចូលទីគញរាប់បាល់បើកឆាកក្រោយការប្រកួតចាប់ផ្ដើមបានជាង៣នាទី មុនពេលកីឡាករ Josip Juranovic ស៊ុតប៉េណាល់ទីបានមួយគ្រាប់ទៀតសម្រាប់ក្រុមម្ចាស់ផ្ទះ។

Reo ជាកីឡាករដ៏សកម្មម្នាក់ក្នុងក្រុមរបស់លោក Postecoglou ក្នុងតំបន់បម្រើ ហើយអ្នកចាត់ការរូបនេះ ជឿជាក់ថាកីឡាករចំណូលថ្មីដែលលោកបាននាំយកពីជប៉ុន អាចធ្វើបានកាន់តែល្អជាងនេះ ក្នុងប្រកួតបន្ទាប់។

លោកបាននិយាយសរសើរ អតីតខ្សែបម្រើក្រុម Kawasaki Frontale ថាគេជាកីឡាករវ័យក្មេងដ៏មានទេពកោសល្យម្នាក់ ដែលយកចិត្តទុកដាក់ក្នុងការប្រកួត។ គេនឹងឈានដល់កម្រិតកំពូលក្នុងអាជីពបាល់ទាត់ ហើយលោករីករាយដែលមានខ្សែបម្រើជប៉ុនរូបនេះនៅក្នុងក្រុម។