លោក កែវ កុសល អតីតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា បច្ចុប្បន្នកាន់វិញ្ញានបត្រកម្រិត A បានយល់ចូលរួមជួយក្រុមបាល់ទាត់បាត់ដំបងអេហ្វស៊ី របស់លោកវេជ្ជបណ្ឌិត គង់ សាវង្ស។
ការឆ្លៀតមកជួយនេះ លោក កែវ កុសល មិនទទួលយកថវិកាពីក្លិបនេះឡើយ ពោលជាការងារស្ម័គ្រចិត្តតែម្ដង។
លោកវេជ្ជបណ្ឌិត គង់ សាវង្ស ស្ថាបនិកបាត់ដំបងអេហ្វស៊ី ប្រាប់ថា លោកពិតជាសប្បាយចិត្តចំពោះវត្តមានគ្រូបង្វឹកដ៏មានបទពិសោធរូបនេះ។ លោកថា ក្រៅពីជួយដោយប្រយោល លោក កែវ កុសល នឹងឆ្លៀតទៅផ្ដល់ការប្រឹក្សាដោយផ្ទាល់ថែមទៀតប្រសិនបើមានពេលសមស្រប។
ផ្ដើមពន្លកបាល់ទាត់ដូចក្មេងៗឯទៀតលើទីលានវាលព្រះមេរុ លោក កែវ កុសល បានឈានជើងចូលកម្រិតអាជីពក្នុងឆ្នាំ១៩៩៨ ដោយលេងឲ្យក្លិបក្រសួងការពារជាតិ រហូតក្រសោបបានឱកាសជាប់ជម្រើសជាតិនៅឆ្នាំ២០០២ រហូតដល់ឆ្នាំ២០០៨។
បន្ទាប់ពីព្យួរស្បែកជើងក្នុងនាមជាកីឡាករ គ្រូបង្វឹកកម្រិត A រូបនេះមានបទពិសោធដឹកនាំក្រុមយុវជនព្រះខ័នរាជស្វាយរៀង និង ជាគ្រូជំនួយនៅក្រុមដដែលនេះ ព្រមទាំងធ្លាប់ធ្វើជាបង្គោល ក្រុមយុវជនជម្រើសជាតិអាយុក្រោម១៣ឆ្នាំទៀតផង។ ក្រោយមកលោកបានសម្រាកពីបាល់ទាត់ ដោយបំពេញការងារជាមន្ត្រីប្រចាំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ។
កាលឆ្នាំ២០១៨ លោក កែវ កុសល ក៏បានឆ្លៀតជួយបឹងកេតមួយរយៈខ្លីដែរក្នុងពានរង្វាន់ AFC Cup។
បន្ទាប់ពីព្យួរស្បែកជើងក្នុងនាមជាកីឡាករ គ្រូបង្វឹកកម្រិត A រូបនេះមានបទពិសោធដឹកនាំក្រុមយុវជនព្រះខ័នរាជស្វាយរៀង និង ជាគ្រូជំនួយនៅក្រុមដដែលនេះ ព្រមទាំងធ្លាប់ធ្វើជាបង្គោល ក្រុមយុវជនជម្រើសជាតិអាយុក្រោម១៣ឆ្នាំទៀតផង។ ក្រោយមកលោកបានសម្រាកពីបាល់ទាត់ ដោយបំពេញការងារជាមន្ត្រីនគរបាលជាតិ
គួរដឹងដែរថា បាត់ដំបងអេហ្វស៊ី ស្ថិតក្នុងពូល គ ដែលមានឧត្តរមានជ័យ,ឫទ្ធីសែន និងសូហ្វីយ៉ាប៉ៃលិន៕