សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតថ្នាក់ជាតិ រយៈពេល៣ថ្ងៃ គឺថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយតំណាងសហព័ន្ធបានបង្ហាញក្តីរឹពឹងខ្ពស់ថា គ្រូឧទ្ទេសជនជាតិអង់គ្លេស ដែលមានបទពិសោធន៍ប្រដាល់សកល ៤០ឆ្នាំនឹងចែករំលែកបទពិសោធន៍ និងចំណេះដឹងថ្មីៗបន្ថែមដល់គ្រូបង្វឹកកម្ពុជាឲ្យទទួលបានលទ្ធផលល្អ។