Skip to content
ខ្សែបម្រើជប៉ុន Hatate ស៊ុតចូលទីពីរគ្រាប់ ក្នុងជំនួប Derby ធំបំផុតមួយនៅស្កុតឡែន
    ទំព័រដើម  »  កីឡាជាតិ

ខ្សែបម្រើជប៉ុន Hatate ស៊ុតចូលទីពីរគ្រាប់ ក្នុងជំនួប Derby ធំបំផុតមួយនៅស្កុតឡែន

ក្រុមស្កុតឡែន Celtic បានរំកិលមកកំពូលតារាងលីគកំពូលស្កុតឡែន ក្រោយយកជ័យជម្នះដ៏ត្រចះត្រចង់លើ Rangers ក្នុងជំនួប Old Firm ដែលជា Derby ដ៏ល្បីមួយនៅក្នុងបាល់ទាត់អឺរ៉ុប ជាមួយលទ្ធផល ៣-០។

ក្រុមដែលដឹកនាំដោយលោក Ange Postecoglou មានឱកាសរកគ្រាប់បាល់នាំមុខត្រឹម៥នាទីដំបូងនៃការប្រកួត ដោយខ្សែបម្រើជប៉ុន Reo Hatate មុនពេលកីឡាកររូបនេះរកបានមួយគ្រាប់បន្ថែមទៀតក្នុងនាទីទី៤២ ហើយ Liel Abada រកបានគ្រាប់ទី៣នៅក្បែរចុងវគ្គទី១។