ឮថាក្លិបចាស់របស់ Rooney ជិតឈានដល់ការព្រមព្រៀងជាមួយ ខ្សែប្រយុទ្ធជើងចាស់ Carlos Tevez

Narong
18 មើល
0 នាទីអាន
- Advertisement -

អតីតខ្សែប្រយុទ្ធ Manchester United និង Manchester City, Carlos Tevez ត្រូវបានរាយការណ៍ថា កំពុងពិភាក្សាជាមួយ DC United ជុំវិញការផ្ទេរទៅលីគកំពូលអាមេរិក។

បច្ចុប្បន្ន Tevez កំពុងនៅទំនេរ មិនមានក្លិបចូលរួមក្រោយពេលចាកចេញពី Boca Juniors ក្នុងរដូវក្ដៅកន្លងទៅ។ ប៉ុន្ដែពេលនេះអតីតក្លិបរបស់ Wayne Rooney គឺ DC United បានដាក់សំណើក្នុងការផ្តល់ឱកាសឱ្យអតីតខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ត្រលប់មកលេងបាល់ទាត់ជាថ្មី។ នេះបើយោងតាមប្រភពពី The Athletic។

ប្រភពខាងលើក៏បានអះអាងដែរថា ការផ្ទេរអាចនឹងកើតឡើង២៥ភាគរយ ដោយក្ដីរំពឹងភាគច្រើនអាស្រ័យលើក្លិប DC United និង Tevez សម្រាប់ការព្រមព្រៀងប្រាក់ឈ្នួលសម្រាប់ការចូលរួមជាមួយពួកគេ។

ភ្នាក់ងាររបស់ Tevez ត្រូវបានរាយការណ៍ថា បានដាក់សំណើទៅក្លិប DC United ជាច្រើនលើកច្រើនសារ ប៉ុន្ដែសំណើត្រូវបានច្រានចោល។ ទោះយ៉ាងណាក្ដី បច្ចុប​្បន្នដំណើរការនៃការចរចា ឈានដល់ដំណាក់កាលវិជ្ជមានមួយ ដែលអាចឈានដល់ការព្រមព្រៀងរវាងភាគីទាំងសងខាង៕

TAGGED: