Lionel Messi, Kylian Mbappe និង Neymar ជួយឱ្យ Paris Saint-Germain ទទួលបានជ័យជម្នះក្នុងការប្រកួតតែ៤៤ភាគរយប៉ុណ្ណោះ នៅពេលដែលពួកគេទាំងបីនាក់ លេងក្នុងជម្រើស១១នាក់ដំបូងជាមួយគ្នា។
ទោះបីជាត្រូវបានចាត់ទុកថា ជាកីឡាករតំបន់ប្រយុទ្ធដ៏គ្រោះថ្នាក់បំផុតមួយនៅអឺរ៉ុប ប៉ុន្ដែខ្សែប្រយុទ្ធទាំងបីរូបនេះ ហាក់មិនសូវជួយក្រុមទទួលបានលទ្ធផលល្អក្នុងការប្រកួតនោះទេ នៅពេលដែលពួកគេចាប់ផ្ដើមការប្រកួតជាមួយគ្នា។
ដោយសារបញ្ហារបួសកជើង បានធ្វើឱ្យ Neymar ត្រូវសម្រាកចាប់ពីខែវិច្ឆិកា ដល់កុម្ភៈ ខណៈ Messi បានខកខានក្នុងប្រកួតមួយចំនួនដោុយសារតែបញ្ហា fitness និង Covid-19។
ដូច្នេះមានន័យថា ខ្សែប្រយុទ្ធទាំង៣រូប មានឱកាសលេងជាមួយគ្នាបានតែ៩ប្រកួតប៉ុណ្ណោះក្នុងជម្រើសដំបូងក្នុងកុ្រុមដែលដឹកនាំដោយលោក Mauricio Pochettino។
PSG អាចឈ្នះការប្រកួតបាន៧៤ភាគរយនៅពេលដែល Messi, Neymar និង Mbappe មិនលេងជុំគ្នាក្នុងតំបន់ប្រយុទ្ធ ខណៈបរាជ័យ៣លើក ក្នុងចំណោម៤ប្រកួតដែលពួកគេចាញ់គឺ មានវត្តមានរបស់ខ្សែប្រយុទ្ធទាំង៣រូបនេះក្នុងជម្រើសដំបូង។
កីឡាករទាំងបីរកបានម្នាក់ពីរគ្រាប់ពេលលេងជុំគ្នាក្នុងជម្រើសដំបូង នៅតំបន់ប្រយុទ្ធរបស់ PSG។ ខ្សែប្រយុទ្ធប្រេស៊ីលរកបាន៤គ្រាប់ និង assist ៤លើក ក្នុងចំណោម១៦ប្រកួត ខណៈតារាឆ្នើមអាហ្សង់ទីន រកបាន៧គ្រាប់ និង assist ៩លើក ក្នុងចំណោម២២ប្រកួត ហើយ Mbappe រកបាន២២គ្រាប់ ពីការលេង៣៣ប្រកួតគ្រប់ពានរង្វាន់ទាំងអស់។