អ្នករៀបចំកម្មវិធី Fresh Air Festival បានប្រកាសពីតម្លៃសំបុត្រក្នុងការចូលរួមទស្សនាការប្រកួតមិត្តភាពរវាងក្លិបធំបំផុតពីរគឺ Manchester United និង Liverpool ដែលការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋាន Rajamangala ក្នុងទីក្រុងបាងកក នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។
ក្រុមហ៊ុនខាងលើបានប្រកាសថា ក្លិបទាំងពីរនឹងបញ្ជូនកីឡាករសំខាន់ៗច្រើនរូបដើម្បីមកចូលរួមការប្រកួត សម្រាប់អ្នកគាំទ្របាល់ទាត់ក្នុងប្រទេសថៃ។
តម្លៃសំបុត្រនៃការចូលរួមទស្សនាការប្រកួតនេះ ចែកចេញជា៧ប្រភេទ ដោយតម្លៃខ្ពស់បំផុតប្រភេទ Platinum មានតម្លៃ២,៥០០០បាត ខណៈប្រភទេ Gold វិញមានតម្លៃ២២,០០០បាត ហើយប្រភេទសំបុត្រប្រភេទ Silver មានតម្លៃ២០,០០០បាត។ កៅអីសម្រាប់ទស្សនាប្រភេទទាំង៣នេះ នៅកៀកនឹងទីលានប្រកួត ដែលជួយឱ្យអ្នកគាំទ្រមើលឃើញកីឡាករដែលពួកគេគាំទ្របានច្បាស់។
ដោយឡែកសំបុត្រ៤ប្រភទទៀតមានតម្លៃ ១៥,០០០, ១២,០០០, ៧,០០០ និង ទាបបំផុត៥,០០០បាត។ សន្និសីទសារព័ត៌មានស្ដីពីការប្រកួតនេះ នឹងធ្វើឡើងនាថ្ងៃទី៩ ខែមីនា ខណៈសំបុត្រនឹងត្រូវបានចាប់ផ្ដើមដាក់លក់នាថ្ងៃទី៩ ខែមីនា។ មនុស្សម្នាក់អាចទិញបាន៤សំបុត្រ៕