Skip to content
Liverpool ជាក្រុមតែមួយគត់នៅអង់គ្លេស ដែលមានឱកាសឈ្នះពានទាំងអស់រដូវកាលនេះ
    ទំព័រដើម  »  កីឡាជាតិ

Liverpool ជាក្រុមតែមួយគត់នៅអង់គ្លេស ដែលមានឱកាសឈ្នះពានទាំងអស់រដូវកាលនេះ

Liverpool បានគ្រងតំណែងជើងឯក League Cup ដែលជាពានក្នុងស្រុកដំបូង ក្នុងរដូវកាលនេះ ដោយការស៊ុតប៉េណាល់ទីកាត់សេចក្ដីទល់នឹង Chelsea បន្ទាប់ពីអ្នកចាំទីរបស់ក្រុមតោខៀវ ស៊ុតបាញ់ទៅលើ។

Kepa Arrizabalaga ត្រូវបានប្ដូរចូលនៅចុងវគ្គនាទីបន្ថែម ដើម្បីចាប់បាល់ប៉េណាល់ទីកាត់សេចក្ដី ប៉ុន្ដែគេមិនអាចសង្គ្រោះបានសូម្បីតែមួយលើក ក្នុងចំណោមការស៊ុតទាំង១១ដងរបស់ Liverpool ហើយអ្នកចាំទីរូបនេះ ជាកីឡាករតែម្នាក់គត់ដែលស៊ុតបាល់១១ម៉ែត្រមិនចូល ធ្វើឱ្យក្រុមរបស់លោក Jurgen Klopp ទទួលបានជ័យជម្នះ ១១-១០ លើការស៊ុតបាល់កាត់សេចក្ដីនេះ។

នៅក្នុងការប្រកួតនោះ គ្រាប់បាល់របស់ Chelsea ៣គ្រាប់មិនត្រូវបានផ្ដល់ឱ្យ ដោយសារ offside ហើយខ្សែបម្រើ Mason Mount បានធ្វើឱ្យខកឱកាសល្អៗពីរលើក ប៉ុន្ដែពួកគេពេញចិត្តនឹងការបង្ហាញគុណភាពសង្គ្រោះបាល់ដ៏ល្អដោយអ្នកចាំទី Edouard Mendy ដែលរារាំងពីការព្យាយាមទម្លុះសំណាញ់ទីដោយកីឡាករក្រុមហង្សក្រហម។

នេះអាចជាពេលមួយដែលត្រូវចងចាំ ដែលកើតឡើងកាលពីបីឆ្នាំមុន ដោយបញ្ហាបានកើតឡើងធ្វើឱ្យអាជីពរបស់ Kepa មានភាពរង្គោះរង្គើ នៅពេលដែលគេបានបដិសេធ អ្នកចាត់ការ Maurizio Sarri ក្នុងការប្ដូរគេចេញ មុនពេលបរាជ័យដោយការស៊ុតបាល់១១ម៉ែត្រទល់នឹង Manchester City ក្នុងឆ្នាំ២០១៩។

សម្រាប់ Liverpool នេះជាពានលីគ Cup លើកដំបូងសម្រាប់ពួកគេ គិតចាប់តាំងពីឆ្នាំ២០១២មក ដោយបានធ្វើឱ្យពួកគេ នាំមុខ Man City ជាថ្មីក្នុងនាមជាក្រុមដែលឈ្នះពាននេះច្រើនបំផុតក្នុងប្រវត្តិសាស្ដ្រ ពោលគឺ៩លើក។ ហើយក៏ជាការបញ្ចប់ការរង់ចាំដ៏សែនយូរសម្រាប់លោក Jurgen Klopp ដែរ ក្នុងការឈ្នះ Cup នៅក្នុងស្រុកលើកដំបូង ចាប់តាំងពីដឹកនាំនៅ Anfield។

ហើយ Liverpool នៅមានឱកាសក្នុងការប្រជែងពាន៣ផ្សេងទៀតដែលនៅសល់ក្នុងរដូវកាលនេះ បន្ទាប់ពីឈ្នះ League ទល់នឹង Chelsea នៅ Wembley កាលពីថ្ងៃអាទិត្យកន្លងទៅ។