បន្ទាប់ពីបានចំណាយពេល២ឆ្នាំកន្លះនៅ Atletico Madrid ទីបំផុត ខ្សែប្រយុទ្ធវ័យក្មេង Joao Felix បានបង្ហាញសមត្ថភាពរបស់ខ្លួន ក្នុងការក្លាយជាកីឡាករឆ្នើមមួយរូបក្នុងពិភពបាល់ទាត់។
ក្នុងរដូវកាល ២០១៨-១៩ Felix រកគ្រាប់បាល់២០គ្រាប់ និង assist ៨លើកឱ្យមិត្តរួមក្រុមនៅ Benfica ដែលធ្វើឱ្យគេក្លាយជាកីឡាករវ័យក្មេងដែលលេចធ្លោបំផុតមួយរូប ព្រមទាំងបានឈ្នះពាន Golden Boy ទៀតផង។ ដោយមើលឃើញពីសមត្ថភាពរបស់ កីឡាករព័រទុយហ្កាល់រូបនេះ ក្លិប Atletico Madrid បានចំណាយ១១៣លានអឺរ៉ូផ្ទេរគេពី Benfica ដែលជាការផ្ទេរមានតម្លៃខ្ពស់បំផុត ក្នុងប្រវត្តិសាស្ដ្របាល់ទាត់ សម្រាប់កីឡាករដែលមានវ័យត្រឹមតែ១៩ឆ្នាំប៉ុណ្ណោះ។