ខ្សែប្រយុទ្ធឆ្នើម Karim Benzema ជឿជាក់ថា Real Madrid នៅតែមានសង្ឃឹមឆ្លងផុតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League បន្ទាប់ពីបរាជ័យ ៤-៣ ក្រោមថ្វីជើងរបស់ Manchester City នៅទឹកដី Etihad។
កីឡាករឆ្នើមបារាំងរូបនេះ រកគ្រាប់បាល់ពីរគ្រាប់នៅក្នុងការប្រកួតជើងទី១សម្រាប់ក្រុមភ្ញៀវ Real Madrid ដែលជួយបន្ថយគម្លាតនៅសល់តែមួយគ្រាប់ មុនក្រុមទាំងពីរជួបគ្នាជាថ្មីក្នុងជើងទី២ នៅកីឡដ្ឋាន Santiago Bernabeu ហើយ Benzema សង្ឃឹមថា ការប្រកួតនេះនឹងក្លាយជារាត្រីដ៏អស្ចារ្យដូចកាលប្រកួតក្នុងវគ្គ១៦ក្រុមចុងក្រោយ និងវគ្គ៨ក្រុមចុងក្រោយដែរ។
Benzema បាននិយាយថា៖ “នៅមាន៩០នាទីនៅ Bernabeu សម្រាប់អ្នកគាំទ្រ ដើម្បីធ្វើឱ្យមានការប្រែប្រួលជាថ្មី។ យើងនឹងចាកចេញពីទីនេះដោយកិត្តិយស ដើម្បីលេងនៅក្នុងការប្រកួតដ៏ល្អមួយក្នុងការប្រកួតជើងទី២។ អ្នកគាំទ្រនឹងបន្សល់នូវមោទកភាព”។
“យើងត្រូវតែមានការអត់ធ្មត់ ហើយចាំមើលអ្វីដែលយើងត្រូវធ្វើ ដើម្បីកែលម្អ, រឿងបន្ដិចបន្ដួច ហើយជាពិសេសនៅពេលចាប់ផ្ដើមការប្រកួត”៕