លោក ស ឧត្ដម អ្នកគ្រប់គ្រងក្រុមបាល់ទាត់ក្នុងសាល GPS Sports បានចាត់ទុកការប្រកួតកីឡាបាល់ទាត់ក្នុងសាលជើងឯករាជធានីភ្នំពេញរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ថា ជាព្រឹត្តិការណ៍ដ៏ល្អដើម្បីឱ្យសកម្មភាពកីឡាហ្វូតសាលកាន់តែផុសផុល ដោយមានការប្រកួតកាន់តែច្រើន ព្រោះបច្ចុប្បន្នមានតិចតួចប៉ុណ្ណោះ។
លោក ស ឧត្ដម ទទូចចង់ឱ្យសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញបង្កើតការប្រកួតកីឡាបាល់ទាត់ក្នុងសាលជើងឯករាជធានីភ្នំពេញ នេះតទៅមុខផងដែរ។
ចំណែកកីឡាករ ស៊ូ សៀងវេង ប្រធានក្រុម GPS Sports រំពឹងថា ការប្រកួតកីឡាបាល់ទាត់ក្នុងសាលជើងឯករាជធានីភ្នំពេញ នឹងធ្វើឱ្យមហាជនចាប់អារម្មណ៍ហ្វូតសាលកាន់តែច្រើនឡើង។
សម្រាប់ ការប្រកួតកីឡាបាល់ទាត់ក្នុងសាលជើងឯករាជធានីភ្នំពេញ លើកទី១ ក្រុម GPS Sports ស្ថិតក្នុងពូល B ជាមួយ C-Light Star, Mihel Seoul Young Gun និង ME FC៕