ក្រុមហ៊ុនធនាគារមេរិកនេះ បានអបអរខួប១០ឆ្នាំនៃការឧបត្ថម្ភក្លិប Brighton ដោយផ្ដល់ឱកាសជូនអ្នកគាំទ្រចំនួន២៥០ ក្នុងការប្ដូរអាវរបស់ក្លិបដែលពួកគេបានទិញអំឡុង១០រដូវកាលចុងក្រោយ មកប្ដូរជាមួយអាវរដូវកាល ២០២២-២៣។
យុទ្ធនាការប្ដូរអាវនេះ នឹងចាប់ផ្ដើមនៅថ្ងៃទី២៣ ខែឧសភា ពោលគឺមួយថ្ងៃក្រោយបញ្ចប់រដូវកាលនៅ Premier League ដែលក្រុម Brighton នឹងជួបតតាំង West Ham ហើយអ្នកគាំទ្រ២៥០នាក់ អាចមានឱកាសក្នុងការប្ដូរអាវរដូវកាលចាស់ ដើម្បីទទួលបានអាវរដូវកាលថ្មី រហូតដល់ថ្ងៃទី២៩ ខែឧសភា។