ទីផ្សារដោះដូររដូវក្ដៅ ជិតបើកដំណើរហើយ ស្របពេលមានកីឡាករល្អៗជាច្រើនរូប បានប្រកាសចេញពីក្លិបរបស់ពួកគេ នៅពេលផុតកុងត្រាជាមួយគ្នា ដែលមានន័យថា កីឡាករទាំងនោះ នឹងចូលរួមក្លិបថ្មីដោយពុំមានតម្លៃផ្ទេរ។
មានការប្រជែងគ្នារវាងក្លិបធំៗដើម្បីនាំយកកីឡាករឆ្នើមដូចជា Christian Eriksen, Gareth Bale និង Paul Pogba ជាដើម ដោយសារពួកគេអាចបានកីឡាករល្អ ដោយមិនបាច់ចំណាយថ្លៃដោះដូរ ជាជាងកីឡាករដែលជាប់កុងត្រាជាមួយក្លិប។
រឿងនេះមិនមែនទើបតែកើតមានទេ នៅក្នុងបាល់ទាត់ហើយ AMS Sports សូមបង្ហាញកីឡាករបាល់ទាត់ឆ្នើម១០រូប ដែលលេងបានល្អជាមួយក្លិបថ្មី ដោយមិនអស់ថ្លៃផ្ទេរ។