រឿង សោភ័ណ្ឌ ក្ដៅស្លឹកត្រចៀករឿងចាយលើ បួខៅ ដូចហៅមកសម្ដែង

Sophana Pen
34 មើល
0 នាទីអាន


នៅសល់តែជិត២សប្ដាហ៍ទៀតប៉ុណ្ណោះសម្រាប់ការបរិច្ឆេទកម្មវិធីប្រដាល់មួយដែលមាន បួខៅ ចូលរួមប្រកួតដែរនោះ ស្រាប់តែ រឿងសោភ័ណ្ឌ នៅថ្ងៃទី ២៣មិថុនានេះ ដាច់ចិត្តទម្លាយអារម្មណ៍ផ្ទាល់ខ្លួនថា ការចាយលុយទាំងដុលៗ ជួលជើងខ្លាំងប្រដាល់ថៃនេះមក គឺគ្រាន់តែជាការចាយចោល ដើម្បីនាំសម្ដែងលេងប៉ុណ្ណោះ។

លោក ប៉ែន សុផាន់ណា ជាអ្នកផលិត និង យកព័ត៌មានកីឡា ដែលបានឆ្លងកាត់បទពិសោធខ្ពស់ ពីប្រព័ន្ធផ្សព្វផ្សាយដ៏លេចធ្លោមួយចំនួន ទាំងទូរទស្សន៍ និង អនឡាញ។ លោក សុផាន់ណា កំពុងបម្រើការងារជា អ្នកផលិត ព័ត៌មានកីឡា ប្រកបដោយការទទួលស្គាល់ ក្នុងវិស័យព័ត៌មានកីឡានៅ កម្ពុជា រយៈពេលជាង១០ឆ្នាំមកហើយ។ លោក ជាអ្នកផលិត ព័ត៌មានកីឡា និង បទយកការណ៍ អំពីជិវិតកីឡាករ ដ៏មានវិជ្ជាជីវៈ។