សំបូរ សោភ័ណ្ឌ ចាប់ធ្វើសាច់ត្រៀមប្រកួតជើងឯកពិភលោកជាថ្មីម្ដងទៀត

Sophana Pen
33 មើល
0 នាទីអាន


ជើងខ្លាំងកាយវប្បកម្មរបស់កម្ពុជា កីឡាករ សំបូរ សោភ័ណ្ឌ បានចាប់បង្កើនការត្រៀមខ្លួនមួយរយៈមកហើយ ដើម្បីឆ្ពោះទៅកាន់ការប្រកួតជើងឯកពិភពលោកនៅខែ តុលា ខាងមុខ ដែលគ្រោងនឹងរៀបចំឡើងក្នុងប្រទេស ហ្វីលីពីន ដោយស្ថាប័នពិភពលោក IBFF។

ដើម្បីវិលត្រលប់ទៅកាន់ការប្រកួតប្រជែងកម្រិត ពិភពលោក សារជាថ្មីលើកនេះ កីឡាករមានប្រភពពីខេត្តបាត់ដំបង បានបង្ហើបថា លោកបានបង្កើនពេលវេលាជិត១ខែ ច្រើនជាងពេលមុនៗ ដើម្បីធ្វើសាច់ឲ្យកាន់តែសមស្រប ត្បិតការប្រកួតប្រជែងក្នុងកម្មវិធីកម្រិតកំពូលៗបែបនេះ កាន់តែមានការប្រកួតប្រជែងខ្លាំងឡើងមួយឆ្នាំទៅមួយឆ្នាំ។ គ្រប់ការប្រកួត សំបូរ សោភ័ណ្ឌ ពន្យល់ថាលោកតែងតែដាក់គោលដៅដើម្បីទទួលបានជោគជ័យ ប៉ុន្តែក្ដីបារម្ភក៏មានច្រើន ដោយសារតែកីឡាករបណ្ដាប្រទេសនានា កំពុងអភិវឌ្ឍសមត្ថភាពរបស់ពួកគេឥតឈប់ឈរដូចគ្នា។ យ៉ាងក្ដី ការដាក់ក្ដីរំពឹងជំហានដំបូង កីឡាករដែលទើបបើកដំណើរការក្លិបហាត់ផ្ទាល់ខ្លួនម្នាក់នេះ រំពឺងថានឹងអាចឈានទៅ ឈរនៅលំដាប់ខ្ពស់ក្នុងចំណោមបេក្ខភាពនានា តាមរយៈការបង្កើនការត្រៀមខ្លួនរបស់លោក។

លោក ប៉ែន សុផាន់ណា ជាអ្នកផលិត និង យកព័ត៌មានកីឡា ដែលបានឆ្លងកាត់បទពិសោធខ្ពស់ ពីប្រព័ន្ធផ្សព្វផ្សាយដ៏លេចធ្លោមួយចំនួន ទាំងទូរទស្សន៍ និង អនឡាញ។ លោក សុផាន់ណា កំពុងបម្រើការងារជា អ្នកផលិត ព័ត៌មានកីឡា ប្រកបដោយការទទួលស្គាល់ ក្នុងវិស័យព័ត៌មានកីឡានៅ កម្ពុជា រយៈពេលជាង១០ឆ្នាំមកហើយ។ លោក ជាអ្នកផលិត ព័ត៌មានកីឡា និង បទយកការណ៍ អំពីជិវិតកីឡាករ ដ៏មានវិជ្ជាជីវៈ។