Skip to content
    ទំព័រដើម  »  កីឡាជាតិ

មកប្រទេសកម្ពុជាលើកទី១ អ្នកប្រដាល់នារីថៃ ណងបួ ជាប់ចិត្តលើម្ហូបខ្មែរ

អ្នកប្រដាល់នារីថៃ ណងបួ ទើបមកប្រកួតនៅប្រទេសកម្ពុជាលើកដំបូង ដោយប្រកួតតទល់កីឡាការិនីបារាំង ឫទ្ធី អេមម៉ា 🇫🇷 កាលថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ទោះនេះជាលើកទី១ យុវតីមកពីខេត្តស៊ីសាកេតអះអាងថា ពិតជាសប្បាយចិត្ត ជាពិសេសចូលចិត្តម្ហូបអាហារខ្មែរដែលនាងបានលាត់មាត់សរសើរថា ឆ្ងាញ់ជាប់ចិត្ត 😘។

ណងបួ មានឈ្មោះពិតថា សុភៈសន ថងឌី វ័យ២១ឆ្នាំ ជានិស្សិតផ្នែកអក្សរសាស្ត្រចិន។ នាងចាប់កីឡាប្រដាល់នេះតាំងពីអាយុ១២ទៅ១៣ឆ្នាំ ព្រោះជាប់ស្រលាយប្រដាល់ដូចគ្នា៕