អ្នកចាត់ការរបស់ FC Barcelona លោក Xavi Hernandez ចង់បានខ្សែការពារកណ្ដាល Jules Kounde របស់ក្លិប Sevilla ដើម្បីមកជួយពង្រឹងតំបន់ការពារនារដូវកាលថ្មីខាងមុខនេះ ប៉ុន្ដែលោកចង់បានខ្សែការពារកណ្ដាលម្នាក់បន្ថែមទៀតគឺ Inigo Martinez។
ការចុះហត្ថលេខាផ្ទេរ Kounde កំពុងស្ថិតនៅក្នុងការចរចា ហើយអាចនឹងត្រូវបានប្រកាសនាពេលឆាប់ៗនេះ។ Barcelona នឹងចំណាយ៥០លានអឺរ៉ូ ក្នុងតម្លៃគោលនៃការផ្ទេរ បូករួម១០លានអឺរ៉ូផ្សេងទៀត ទៅលើថ្លៃលក្ខខណ្ឌផ្សេងៗ ដើម្បីនាំយកកីឡាករជម្រើសជាតិបារាំង មកកាន់ទឹកដី Camp Nou។