ការត្រលប់របស់ Lionel Messi មកកាន់ FC Barcelona គឺជារឿងដែលអាចទៅរួច ផ្អែកតាមការលើកឡើងរបស់អ្នកចាត់ការ Xavi Hernandez ប៉ុន្ដែមិនមែនសម្រាប់ពេលបច្ចុប្បន្ននេះទេ។ បញ្ហាក៏ព្រោះតែម្ចាស់ពាន Ballon d’Or ៧សម័យ នៅសល់កុងត្រាជាមួយក្លិបយក្សបារាំង Paris Saint-Germain ក្នុងរយៈពេល១២ខែទៀត។
ប្រសិនបើមិនមានការបន្ដកិច្ចសន្យាថ្មីជាមួយ PSG ទេនោះ លទ្ធភាពដែលខ្សែប្រយុទ្ធអាហ្សង់ទីន ត្រលប់មក Camp Nou វិញ ក្នុងក្រោយចាកចេញពីររដូវកាល អាចនឹងកើតមានឡើង ខណៈប្រធានក្លិប Barcelona លោក Joan Laporta ក៏បាននិយាយរួចហើយថា លោកចង់ឱ្យអតីតម្ចាស់អាវលេខ១០របស់ Barca រូបនេះ ត្រលប់មកទឹកដីកាតាឡូញ៉ាវិញ។