Nottingham Forest បានចុះហត្ថលេខាលើកីឡាករ១៨នាក់ហើយក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះហើយកំពុងឈានចូលដល់ការនាំយកកីឡាករទី១៩ឆាប់ៗខាងមុខនេះផងដែរ។
Nottingham ហាក់បីដូចជាកំពុងបង្ហាញភាពអស្ចារ្យរបស់ខ្លួនជាមួយនឹងការនាំចូលកីឡាករដ៏ច្រើនលើសលុបនៅក្នុងរដូវកាល២០២២-២០២៣នេះ។
ក្លិបដែលទើបតែឡើងមកលីគកំពូលអង់គ្លេសរដូវកាលនេះត្រូវបានគេដឹងថានាំចូលកីឡាករថ្មីជាមធ្យមចំនួនម្នាក់ក្នុងរយៈពេល៥ថ្ងៃម្តងហើយឥឡូវនេះក្លិបជិតឈានដល់កិច្ចសន្យានាំយកខ្សែការពារ Willy Boly របស់ Wolves ដែលនឹងក្លាយជាកីឡាករទិ១៩របស់ពួកគេក្នុងរដូវកាលនេះ។
ទោះជាយ៉ាងណាក៏ដោយការនាំចូលកីឡាករដ៏ច្រើនសម្បើមនេះហាក់បីដូចជាមិនទាន់ទទួលបានការចាប់អារម្មណ៍ច្រើនឡើយបើប្រៀបធៀបទៅនឹងក្លិបនៃប្រទេសទួកគី Elazigspor ដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងកាលពីទីផ្សារដោះដូរកីឡាករខែមករា ឆ្នាំ២០១៩។
Elazigspor បានចុះហត្ថលេខាលើកីឡាករថ្មីចំនួន 22 នាក់ប៉ុន្តែមិនមែននៅក្នុងទីផ្សារដោះដូរខែមករាទាំងមូលទេ ហើយក៏មិនមែនមួយសប្ដាហ៍ រឹតតែមិនមែនមួយថ្ងៃទៀត គឺត្រឹមតែរយៈពេល២ម៉ោងប៉ុណ្ណោះដោយកីឡាករ១២នាក់ចូលរួមជាមួយកិច្ចសន្យាអចិន្រ្តៃយ៍និង១០នាក់ទៀតបានខ្ចីពីក្លិបផ្សេងហើយមិនទាន់ចប់ទេដោយពេលនោះពួកគេបានបណ្តេញគ្រូបង្វឹករបស់ក្លិបចេញថែមទៀតផង។
ហេតុអ្វីបានជាមានការនាំចូលកីឡាករច្រើនយ៉ាងនេះក្នុងរយៈពេលត្រឹម២ម៉ោង?
រឿងរ៉ាវដ៏គួរឲ្យចម្លែកមួយនេះបានកើតឡើងបន្ទាប់ពីក្លិប Elazigspor មួយនេះរួចផុតបំរាមក្នុងការទិញដូរកីឡាករដែលនេះជាការដាក់ពិន័យដោយសហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសទួកគី។
អតីតប្រធានក្លិប Elazigspor លោក Selcuk Ozturk បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំចង់អរគុណអ្នកគ្រប់គ្នានៅក្នុងក្លិបដែលបានជួយដល់ការខិតខំប្រឹងប្រែងនេះ។យើងកំពុងពិភាក្សាគ្នាជាមួយ FA ទាក់ទងនឹងបម្រាមផ្ទេរនិងជាមួយកីឡាករដែលយើងចង់នាំយកមក។
Selcuk Ozturk បានបន្ថែមទៀតថា “នៅពេលដែលការហាមប្រាមត្រូវបានដកចេញ យើងបានទាក់ទងទៅកីឡាករនិងបញ្ចប់ការផ្ទេរក្នុងរយៈពេលពីរម៉ោង” ។
កីឡាករថ្មីដែល Nottingham Forest នាំចូលទាំង១៨នាក់មានដូចជា៖
1.Morgan Gibbs-White
2.Taiwo Awoniyi
3.Neco Williams
4.Emmanuel Dennis
5.Orel Mangala
6.Moussa Niakhaté
7.Giulian Biancone
8.Lewis O’Brien
9.Remo Freuler
10.Omar Richards
11.Renan Lodi
12.Ui-jo Hwang
13.Harry Toffolo
14.Brandon Aguilera
15.Jesse Lingard
16.Cheikhou Kouyaté
17.Wayne Hennessey
18.Dean Henderson