Skip to content
Antony ពីក្មេងតំបន់អនាធិបតេយ្យក្រីក្រក្លាយជាកីឡាករថ្លៃបំផុតទី៤ក្នុងប្រវត្តិសាស្ត្រ PL
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Antony ពីក្មេងតំបន់អនាធិបតេយ្យក្រីក្រក្លាយជាកីឡាករថ្លៃបំផុតទី៤ក្នុងប្រវត្តិសាស្ត្រ PL

ខ្សែប្រយុទ្ធ Antony ខិតកាន់តែកៀកក្នុងការក្លាយជាកីឡាកររបស់ Manchester United ក្រោយបានរាយការណ៍ថា គេបានធ្វើដំណើរមកមជ្ឈមណ្ឌលហ្វឹកហាត់ Carrington ដើម្បីពិនិត្យសុខភាព មុនត្រូវបានប្រកាសជាផ្លូវការពីការចូលរួមក្លិបបិសាចក្រហម ពីក្លិបហូឡង់ Ajax ក្នុងតម្លៃផ្ទេរប្រមាណ ៨៥លានផោន។

Antony បានសាងភាពលេចធ្លោគួរឱ្យកត់សម្គាល់នៅពេលគេប្រកបអាជីពនៅក្លិបដែលមានមូលដ្ឋានក្នុងទីក្រុងអាំស្ទែដាមប្រទេសហូឡង់ ក្រោមការដឹកនាំដោយអ្នកចាត់ការ Erik ten Hag ដែលបច្ចុប្បន្ននេះកំពុងកាន់តួនាទីនៅ Man United។