អ្នកចាត់ការរបស់ Inter Milan លោក Simone Inzaghi បានកំណត់គោលដៅយកឱ្យបាន១០ពិន្ទុ សម្រាប់៦ប្រកួតក្នុងវគ្គចែកពូល UEFA Champions League ក្នុងពូលដ៏តានតឹង ដែលមានការចូលរួមពី Barcelona និង Bayern Munich។
Inter នឹងប្រកួតបើកឆាក Champions League រាត្រីនេះទល់នឹងក្រុមការពារជើងឯកលីគកំពូលអាល្លឺម៉ង់ Bayern Munich ខណៈ Barcelona នឹងលេងក្នុងទឹកដីរបស់ Viktoria Plzen នៅក្នុងពូល C ជាមួយគ្នានេះ។ ហើយមានតែពីរក្រុមប៉ុណ្ណោះ ដែលអាចមានឱកាសក្នុងការឡើងទៅកាន់វគ្គបន្ទាប់។
មុនការប្រកួតទល់នឹង Bayern អ្នកចាត់ការ Inzaghi បាននិយាយថា៖ “យើងត្រូវតែរកឱ្យបាន១០ពិន្ទុនៅក្នុងក្រុមពូលនេះ ដែលជាគោលដៅដ៏លំបាក បើធៀបទៅនឹងឆ្នាំទៅមិញ។ ប៉ុន្ដែយើងគឺជា Inter ហើយការជួបគ្នាជាមួយ Bayern គឺជាឱកាសមួយ ពួកគេជាក្រុមមួយ ស្ថិតនៅក្នុងចំណោម ៣-៤ ក្រុមដែលជាបេក្ខភាពប្រជែងពាន”។