កីឡាករកូនកាត់ខ្មែរ អាមេរិក ថេឡរ នីកូឡាស់ ឌឿង បានធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយកាលពី ម៉ោង 2:55នាទីរសៀល ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះដើម្បីចូលរួមហ្វឹកហ្វាត់ជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។
ក្នុងនោះដែល AMS Sports មានធ្វើការសម្ភាសជាមួយ Nick Taylor ដូចតទៅ
ជម្រាបសួរ Nick
បាទជម្រាបសួរ
តើនេះជាលើកដំបូងដែលលោកមកកម្ពុជា?
បាទ! ជាលើកដំបូងរបស់ខ្ញុំ
តើលោកមានអារម្មណ៍យ៉ាងណាដែរសម្រាប់ការមកដល់កម្ពុជាលើកដំបូង?
ខ្ញុំពិតជាមានក្ដីរំភើបខ្លាំងណាស់! ខ្ញុំគិតចង់មកទីនេះយូរមកហើយ
តើលោកមានប្រតិកម្មយ៉ាងណាដែរនៅពេលដឹងថាក្រុមជម្រើសជាតិកោះហៅ?
ខ្ញុំពិតជាភ្ញាក់ផ្អេីលនិងមានអារម្មណ៍រំភើបខ្លាំងណាស់។ យេីងបានជជែកគ្នាជាបន្តបន្ទាប់រួចហេីយអ្វីៗពិតជាបានកេីតឡេីងក្នុងរយៈពេលពីរបីខែ ខ្ញុំពិតជារំភេីបណាស់។
តើលោកយល់យ៉ាងណា ចំពោះការធ្វើតេស្ដកម្លាំង 30-15 IFT លើកដំបូងនៅក្នុងក្រុមជម្រេីសជាតិកម្ពុជា?
ខ្ញុំគិតថាវាលំបាក ប៉ុន្ដែខ្ញុំបានត្រៀមខ្លួនរួចជាស្រេចហើយ អីចឹងហើយនឹងមិនមានបញ្ហាចោទអ្វីទេ
តើលោកអាចប្រាប់ពីទេពកោសល្យ និងរបៀបលេងក្នុងទីលានរបស់អ្នកបានទេ?
ខ្ញុំលេងជាខ្សែប្រយុទ្ធស្លាប ខ្ញុំមានល្បឿនលឿន កម្លាំងខ្លាំង និងចូលចិត្ត ស្ថានភាពមួយទល់នឹងមួយ ខ្ញុំនឹងព្យាយាមជួយក្រុមនៅតំបន់ប្រយុទ្ធនិងជួយរកគ្រាប់បាល់សម្រាប់ក្រុម
អ្វីទៅជាក្ដីរំពឹងរបស់លោកក្នុងក្រុមជម្រេីសជាតិកម្ពុជា?
ខ្ញុំពុំមានក្ដីរំពឹងអ្វីច្រើនទេ គ្រាន់តែចង់ដឹងអ្វីដែលនឹងកើតឡើងក្នុងការមកដល់ទីនេះដំបូង។ វាជាបទពិសោធថ្មីមួយ។
ខ្ញុំគិតថា វាពិបាក ក្នុងការដាក់ក្ដីរំពឹង អីចឹងមានតែចាំមើលថានឹងមានអ្វីខ្លះកេីតឡេីងក្នុងប្រកួតដំបូងទល់នឹងបង់ក្លាដេស។
ខ្ញុំលេងក្នុងក្រុមទី២ (Team B) នៃក្លិប Orlando SC នៅក្របខណ្ឌ Next Pro ក្នុងលីកលំដាប់ទី២
តើពេលណាលោកគិតថានឹងចូលរួមក្នុងក្រុមទី១ នៃ Orlando SC បាន?
វានឹងពិបាកសម្រាប់ខ្ញុំ តែខ្ញុំនឹងខំប្រឹងព្យាយាម រក្សាការលេងឱ្យបានល្អ ដើម្បីអាចចូលរួមជាមួយក្រុមធំបាន
ជាចុងក្រោយលោកមានអ្វីនិយាយទៅកាន់អ្នកគាំទ្ររបស់លោកក្នុងប្រទេសកម្ពុជាទេ?
សូមអរគុណទាំងអស់គ្នាសម្រាប់ការគាំទ្រ មានអ្នកគាំទ្រជា ច្រើនផ្ញើសារល្អៗមកខ្ញុំ។ ខ្ញុំ ពិតជាអរគុណទឹកចិត្ត ពិតហើយខ្ញុំពិតជាសប្បាយចិត្តសម្រាប់ការមកទីនេះចូលក្រុមជម្រើសជាតិ និងបានជួបអ្នកទាំងអស់គ្នា។