Skip to content
Chelsea គួរនាំយកម្ចាស់ស្បែកជើងអឺរ៉ុប មកជំនួសកីឡាករធ្លាក់កូដ Lukaku
    ទំព័រដើម  »  កីឡាជាតិ

Chelsea គួរនាំយកម្ចាស់ស្បែកជើងអឺរ៉ុប មកជំនួសកីឡាករធ្លាក់កូដ Lukaku

ក្លិប Chelsea គួរតែនាំយក Robert Lewandowski ដើម្បីមកជំនួស Romelu Lukaku នេះបើតាមការលើកឡើងរបស់អតីតកីឡាករក្រុមតោខៀវ លោក Scott Minto ដែលយល់ឃើញថា ខ្សែប្រយុទ្ធបែលហ្ស៊ិកហាក់មានភាពពិបាក ក្នុងការសម្របតាមរៀបដឹកនាំរបស់លោក Thomas Tuchel។

Lukaku បានត្រលប់មកចូលរួមនៅទឹកដី Stamford Bridge ជាថ្មី ក្នុងទីផ្សារដោះដូររដូវក្ដៅឆ្នាំមុន ប៉ុន្ដែគេហាក់ពិបាកក្នុងការបង្ហាញសមត្ថភាពដល់កម្រិតល្អបំផុតរបស់ខ្លួន បើទោះបីជាចំណែកធំមួយ ជួយ Chelsea ឈ្នះជើងឯក FIFA Club World Cup ក៏ដោយ។