កីឡាករបួនរូបរបស់ Barcelona រងគ្រោះដោយសាររបួសពេលត្រលប់ពីជម្រើសជាតិ

Narong
7 មើល
0 នាទីអាន
- Advertisement -

កីឡាករ Frenkie de Jong និង Memphis Depay នឹងអវត្តមានពីទីលានមួយរយៈ បន្ទាប់ពីត្រលប់ពីជួយក្រុមជម្រើសជាតិហូឡង់ ដោយសារបញ្ហារបួស។

De Jong បានចាកចេញពីទីលាននៅក្នុងវគ្គទី១នៃការប្រកួតសម្រាប់ហូឡង់ទល់នឹងប៉ូឡូញ ខណៈ Depay ក៏បានរងរបួសអំឡុងការប្រកួតផងដែរ។ កីឡាករទាំងពីររូបនេះ មិនបានចូលរួមការប្រកួត កាលពីថ្ងៃអាទិត្យទល់បែលហ្ស៊ិកនោះទេ ហើយត្រូវបានអនុញ្ញាតត្រលប់ទៅ Barcelona មុនចប់ភារកិច្ច។