មិនមែនថៃ មិនមែនភូមា! អេលីតសាន់ បង្ហើបបំណងចង់ទៅនប្រទេសមួយនេះខ្លាំងបំផុត

Sophana Pen
7 មើល
0 នាទីអាន
- Advertisement -


កីឡាករវ៉ៃបែបកាច អេលីត សាន់ បានបង្ហើបថានៅតែចិញ្ចឹមចិត្តចង់ ចេញប្រលូកសង្វៀនក្រៅស្រុក ប្រសិនបើទទួលបានការព្រមព្រៀងលក្ខន្តល្អសមរម្យ។ ក្នុងចំណោមប្រទេសគោលដៅ នានាដែលកីឡាករខ្មែរកំពុង និងធ្លាប់ចេញប្រលូកនោះ អេលីត សាន់ បានបង្ហើបថា បារាំង គឺជាប្រទេសក្នុងចិត្តដែល ប៉ុនប៉ងមានឱកាស ទៅប្រកួតខ្លាំងបំផុត ត្បិតរូបគេរំពឹងថានឹងប្លែកបរិយាកាស ហើយក៏ជាឱកាសក្នុងការផ្សព្វផ្សាយគុនខ្មែរលើទឹកដីអឺរ៉ុបថែមទៀត។

លោក ប៉ែន សុផាន់ណា ជាអ្នកផលិត និង យកព័ត៌មានកីឡា ដែលបានឆ្លងកាត់បទពិសោធខ្ពស់ ពីប្រព័ន្ធផ្សព្វផ្សាយដ៏លេចធ្លោមួយចំនួន ទាំងទូរទស្សន៍ និង អនឡាញ។ លោក សុផាន់ណា កំពុងបម្រើការងារជា អ្នកផលិត ព័ត៌មានកីឡា ប្រកបដោយការទទួលស្គាល់ ក្នុងវិស័យព័ត៌មានកីឡានៅ កម្ពុជា រយៈពេលជាង១០ឆ្នាំមកហើយ។ លោក ជាអ្នកផលិត ព័ត៌មានកីឡា និង បទយកការណ៍ អំពីជិវិតកីឡាករ ដ៏មានវិជ្ជាជីវៈ។