Skip to content
ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រវិទ្យាល័យព្រះសុីសុវត្ថិនៅតែបន្តភាពខ្លាំងរបស់ខ្លួន
    ទំព័រដើម  »  កីឡាជាតិ

ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រវិទ្យាល័យព្រះសុីសុវត្ថិនៅតែបន្តភាពខ្លាំងរបស់ខ្លួន

វិទ្យាល័យព្រះសុីសុវត្ថិនៅតែមិនទាន់ស្គាល់ពាក្យថាចាញ់នោះទេដោយទើបតែយកឈ្នះវិទ្យាល័យជាសុីមសាមគ្គីនៅរសៀលថ្ងៃព្រហស្បតិ៍នេះ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ នៃពានរង្វាន់ជើងឯកវិទ្យាល័យរដូវកាលទី២ ដោយលទ្ធផល2-1។

ហើយគ្រាប់បាល់ទី១របស់វិទ្យាល័យព្រះសុីសុវត្ថិកើតចេញពីការតែតបញ្ចូលទីខ្លួនឯងរបស់កីឡាករ ជឿន សុខវិបុល ប្រធានក្រុមវិទ្យាល័យជាសុីសាមគ្គីនៅនាទី ទី១២ និងគ្រាប់ទី២រកបានដោយការតែតបញ្ចូលទីពីកីឡាករ ខន ណារ៉ង នៅនាទី ទី៥៩ ចំណែកឯមួយគ្រាប់របស់វិទ្យាល័យជាសុីមសាមគ្គីវិញរកបានដោយការទាត់បាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ រតន អង្គារ៉ា នៅនាទី ទី៧៧។

គួររំឮកផងដែលថាកាលពីវគ្គសន្សំពិន្ទុកន្លងមកវិទ្យាល័យព្រះសុីសុវត្ថិបានបញ្ចប់ដោយស្ថិតនៅចំណាត់ថ្នាក់លេខ១ ដោយមិនស្គាល់ពាក្យថាចាញ់សោះដោយឆ្លងកាត់ការប្រកួតចំនួន11ប្រកួត ឈ្នះ9 និងស្មើ2ប្រកួត។

សូមបញ្ជាក់ផងដែលថាវិទ្យាល័យព្រះសុីសុវត្តិនឹងជួបជាមួយវិទ្យាល័យជាសុីមសាមគ្គីម្តងទៀតនៅសប្តាហ៍ក្រោយពោលគឺនៅថ្ងៃព្រហស្បតិ៍ទី១៣ ខែតុលា ឆ្នាំ២០២២ ក្នុងជើងទី២វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងឯកវិទ្យាល័យរដូវកាលទី២។ រង់ចាំមើលទាំងអស់គ្នាថាតើវិទ្យាល័យព្រះសុីសុវត្តិនៅតែបន្តឈ្នះហើយឡើងទៅវគ្គផ្តាច់ព្រ័ត្រ ឬក៏វិទ្យាល័យជាសុីមសាមគ្គីអាចវាយបកយកជ័យជម្នះវិញនៅជើងទី២ខាងមុខនេះ។