Ten Hag ពន្យល់មូលហេតុដែលផ្ដល់ឱកាសឱ្យ McTominay លេងច្រើនជាង Casemiro

Narong
7 មើល
0 នាទីអាន
- Advertisement -

ខ្សែបម្រើ Casemiro បានសម្រេចការផ្ទេរទៅ Manchester United ពីក្លិប Real Madrid អំឡុងទីផ្សារដោះដូររដូវក្ដៅ ក្នុងតម្លៃ៦០លានផោន ប៉ុន្ដែកីឡាករប្រេស៊ីលរូបនេះ ហាក់ពិបាកទទួលបានឱកាស បង្ហាញខ្លួនក្នុងជម្រើសដំបូងឱ្យក្រុមដឹកនាំដោយលោក Erik ten Hag។

Casemiro ចូលរួម Man Utd តាំងពីថ្ងៃទី២២ ខែសីហា ប៉ុន្ដែគេបានលេងក្នុងជម្រើសដំបូងតែម្ដងប៉ុណ្ណោះ ក្នុងការប្រកួតបរាជ័យ ១-០ ក្រោមថ្វីជើងរបស់ Real Sociedad នៅ Europa League។