Skip to content
Klopp ថា Liverpool អស់ឱកាសប្រជែងពាន Premier League ហើយ
    ទំព័រដើម  »  កីឡាជាតិ

Klopp ថា Liverpool អស់ឱកាសប្រជែងពាន Premier League ហើយ

អ្នកចាត់ការរបស់ Liverpool លោក Jurgen Klopp បានលើកឡើងថា ក្រុមរបស់លោកបានបាត់បង់ការប្រជែងពាន Premier League ក្នុងរដូវកាល ២០២២-២៣ នេះហើយ។

ក្រុមហង្សក្រហម ធ្វើបានយ៉ាងល្អនៅរដូវកាលមុន ដោយលេងគ្រប់ប្រកួតដែលពួកគេអាចប្រជែងបាន ទាំងនៅអង់គ្លេស និងពានរង្វាន់អឺរ៉ុប ប៉ុន្ដែក្នុងរដូវកាលនេះវិញ ពួកគេប្រឈមនឹងការលំបាកច្រើន ដោយចាប់ផ្ដើមលីគ និង Champions League មិនសូវបានល្អនោះទេ ហើយពួកគេទើបបរាជ័យក្រោមថ្វីជើងរបស់ Arsenal ដោយលទ្ធផល ៣-២។