ទីបំផុតការប្រកួត AFC Futsal Asian Cup 2022 បានរកឃើញម្ចាស់ជើងឯកហើយដោយបានទៅលើក្រុមបាល់ទាត់ហ្វូតសាលជម្រើសជាតិជប៉ុនក្រោយយកឈ្នះអ៊ីរ៉ង់ក្នុងវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល 3-2 កាលពីថ្ងៃសៅរ៍ ទី០៨ ខែតុលា ឆ្នាំ២០២២ នៅប្រទេសគុយវ៉ែត។
ជប៉ុនបានវិលត្រឡប់មកលើកពានរង្វាន់ដ៏ធំប្រចាំតំបន់អាស៊ីសារជាថ្មីក្រោយឈ្នះលើកចុងក្រោយតាំងពីឆ្នាំ២០១៤។លើកនេះគឺជាការឈ្នះលើកទី៤ផងដែរក្នុងប្រវត្តិសាស្ត្របាល់ទាត់ហ្វូតសាលជប៉ុន។
អ៊ីរ៉ង់ដែលជាក្រុមខ្លាំងប្រចាំព្រឹត្តិការណ៍នេះតែម្តងត្រូវបានគេរំពឹងថាអាចនឹងក្រសោបយកពានរង្វាន់នេះជាលើកទី១៣របស់ខ្លួនក្រោយរកបាន៣៧គ្រាប់និងមិនចាញ់សូម្បីតែមួយប្រកួតមុនឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ។
បីគ្រាប់របស់ជប៉ុនរកបានដោយកីឡាករ Kazuya Shimizu, Arthur Oliveira និង ស៊ុតចូលទីខ្លួនឯង(own goal) Saied Ahmad Abbasi ចំណែកពីរគ្រាប់របស់អ៊ីរ៉ង់រកបានពីសំណាក់កីឡាករ Alireza Javanនិង Saied Ahmad Abbasi ។ដោយឡែកកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេបានទៅលើកីឡាករអ៊ីរ៉ង Hossein Tayebi កីឡាករល្អប្រចាំព្រឹត្តិការណ៍បានលើកីឡាករអ៊ីរ៉ង់ Moslem Oladghobad និងអ្នកចាំទីល្អជាងគេបានទៅកីឡាករជប៉ុន GuilHerme Kuromoto។
សូមជម្រាបផងដែរថានៅថ្ងៃដដែលនោះក៏មានការប្រកួតដណ្តើមចំណាត់ថ្នាក់លេខបីផងដែរដោយអ៊ូបេគីស្ថានយកឈ្នះថៃក្នុងលទ្ធផល 8-2។