កាលពីថ្មីៗនេះ ក្លិប FC Barcelona បានប្រកាសពីការលក់ខ្សែប្រយុទ្ធ Antoine Griezmann ទៅឱ្យ Atletico Madrid ក្នុងតម្លៃដែលត្រូវបានរាយការណ៍ថាប្រមាណ២០លានអឺរ៉ូ បូករួមថ្លៃលក្ខខណ្ឌផ្សេងៗ៤លានអឺរ៉ូបន្ថែមទៀត ដែលអាស្រ័យលើលទ្ធភាពរបស់ Atletico Madrid ថាអាចទទួលបានកៅអី UEFA Champions League និងឆ្លងផុតវគ្គចែកពូល បានឬយ៉ាងណា។