ការប្រកួត FIFA World Cup ជាការប្រកួតពានរង្វាន់ដែលកីឡាករបាល់ទាត់គ្រប់រូបមានក្ដីស្រមៃចង់ចូលរួម ប៉ុន្ដែមិនមែនសុទ្ធតែកីឡាករទាំងអស់បានចូលរួមឡើយ។ មានកីឡាករឆ្នើមៗជាច្រើនរូប មិនមានវត្តមាននៅក្នុងព្រឹត្តិការណ៍ប្រកួតនេះទេ តួយ៉ាងដូចជាErling Haland របស់ក្រុមជម្រើសជាតិន័វែស និង Gianluigi Donnarumma របស់ក្រុមអ៊ីតាលីជាដើម ដោយសារប្រទេសរបស់ពួកគេ មិនមានកៅអីចូលរួមព្រឹត្តិការណ៍នេះឡើយ ដោសារពួកគេបានធ្លាក់ចេញក្នុងវគ្គជម្រុះ ។