ពានរង្វាន់ស្បែកជើងមាសប្រចាំព្រឹត្តិការណ៏ World Cup មិនងាយកីឡាកររូបណាចេះតែធ្វើបាននោះទេ គ្រប់គ្នាក្នុងអាជីបជាកីឡាករបាល់ទាត់តែងតែប្រាថ្នាចង់បាននូវពានរង្វាន់មួយនេះក្នុងអាជីបរបស់ខ្លួន។
ពោលពានរង្វាន់ស្បែកជើងមាសនេះ ប្រគល់ទៅកីឡារកររូបណាដែលរកគ្រាប់បាល់ច្រើនជាងគេប៉ុណ្ណោះប្រចាំព្រឹត្តិការណ៍ ។ ពេលនេះដែល AMS Sports នឹងរៀបរាប់កីឡាករទាំង១០រូប ដែលធ្លាប់ទទួលបានស្បែកជើងមាសប្រចាំព្រឹត្តិការណ៍FIFA World Cup គិតចាប់ពីឆ្នាំ ១៩៨២ មក។
![](https://asset.ams.com.kh/sports/media/33-42_5hz1-1024x618.jpg)
១. Paolo Rossi កីឡាករសញ្ចាតិ អ៊ីតាលី ទទួលបានស្បែកជើងមាស ដោយរកបាន៦គ្រាប់ ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ១៩៨២ ដែលកាលនោះអេស្ប៉ាញធ្វើជាម្ចាក់ផ្ទះ។ Paolo Rossi រកបាន២គ្រាប់ក្នុងជំនួបជាមួយប៉ូឡូញ ៣គ្រាប់ជាមួយប្រេស៊ិល និង ១គ្រាប់ក្នុងវគ្គផ្ដាច់ព្រ័ត្រទល់នឹងក្រុមអាឡឺម៉ង។ Paolo Rossi ក៏ជាកីឡាករមួយក្នុងប្រវត្តិសាស្រ្តWorld Cup ផងដែល ជួយអ៊ីតាលីជាជើងឯក និង ឈ្នះស្បែកជើងមាសផ្ទាល់ខ្លួនផង ។ បច្ចុប្បន្នលោកទទួលមរណៈភាពទៅហើយក្នុងឆ្នាំ២០២០ ក្នុងវ័យ៦៤ឆ្នាំ។
![](https://asset.ams.com.kh/sports/media/Paolo_Rossi_at_the_1982_FIFA_World_Cup-1024x684.jpg)
![](https://asset.ams.com.kh/sports/media/50c80-1024x683.jpg)
២. Gary Lineker កីឡាករសញ្ចាតិ អង់គ្លេស ជាម្ចាក់ស្បែកជើងមាសជាមួយគ្រាប់បាល់សរុប៦ គ្រាប់ ក្នុងព្រឹត្តិការណ៍ World Cup ឆាំ្ន១៩៨៦ ដែលកាលនោះម៉ិកស៊ិកធ្វើជាម្ចាក់ផ្ទះ ។ Gary Lineker រកបាន៣គ្រាប់ទល់នឹងក្រុមប៉ូឡូញ ២គ្រាប់ទល់នឹងប៉ារ៉ាហ្គាយ និង ១គ្រាប់ទល់ក្រុមអាហ្សង់ទីន។ បច្ចុប្បន្នលោកGary Lineker មានវ័យ៦៦ឆ្នាំ ជាអ្នកវិភាគកីឡាទូរទស្សន៍BBC News។
![](https://asset.ams.com.kh/sports/media/0_GettyImages-79027768-1024x768.jpg)
![](https://asset.ams.com.kh/sports/media/71374b1144e272b52309a64ef429a8de-1024x576.jpg)
៣. Salvatore Schillaci កីឡាករសញ្ចាតិ អ៊ីតាលី រូបនេះរកបាន៦គ្រាប់ ទទួលបានស្បែកជើងមាសក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ១៩៩០ ក្នុងប្រទេសអ៊ីតាលី ។ Salvatore Schillaci រកបាន ១គ្រាប់ទល់អូទ្រីស ១គ្រាប់ទល់នឹងឆេកូស្លូវ៉ាគី ១គ្រាប់ពេលជួបអ៊ុយរ៉ាហ្គាយ ១គ្រាប់ទល់ក្រុមសាធារណរដ្ឋអៀរឡង់ និង ២គ្រាប់រកបានពេលជួបក្រុម អាហ្សង់ទីន ។ បច្ចុប្បន្នលោកSalvatore Schillaci មានវ័យ៥៧ ឆ្នាំហើយជាគ្រូបង្វឹកផ្នែកបាល់ទាត់មួយនៅប្រទេសអ៊ីតាលី។
![](https://asset.ams.com.kh/sports/media/gettyimages-854634534.jpg)
![](https://asset.ams.com.kh/sports/media/schillaci.png)
៤. Oleg Salenko & Hristo Stoichkov ជាឆ្នាំពិសេស World Cup ១៩៩៤ នៅសហរដ្ឋអាមេរិច ដែលកីឡាករ២រូប ទទួលបានស្បែកជើងមាស ក្នុងនោះមានOleg Salenko កីឡាករសញ្ចាតិអ៊ុយក្រែន តែកាលនោះនៅជាសភាពសូវៀតនៅឡើយ រូបគេរកបាន៦គ្រាប់ និង Hristo Stoichkov សញ្ចាតិប៊ុលហ្គារីរកបាន៦ គ្រាប់ដូចគ្នា ។ បច្ចុប្បន្នលោកOleg Salenko មានវ័យ៥៣ឆ្នាំហើយ ជាគ្រូបង្វឹកផ្នែកបាល់ទាត់មួយនៅប្រទេសអ៊ុយក្រែង។ ចំណែក Hristo Stoichkov បច្ចុប្បន្នមានវ័យ ៥៦ឆ្នាំ លោកជាគ្រូបង្វឹកផ្នែកបាល់ទាត់សម្រាប់ក្រុមជម្រើសជាតិប៊ុលហ្គារី។
![](https://asset.ams.com.kh/sports/media/605585-22142040-2560-1440-1024x576.jpg)
![](https://asset.ams.com.kh/sports/media/mqdefault.jpg)
៥. Davor Suker កីឡាករសញ្ចាតិក្រូអាត ស៊ុតបញ្ចូលទី ៦ គ្រាប់ ទទួលបានស្បែកជើងមាសក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ១៩៩៨ នៅប្រទេសបារាំង ។ Davor Suker ស៊ុតបញ្ចូលទី៦គ្រាប់ លើ៦ប្រទេសផ្សែងៗគ្នាក្នុងនោះមាន (ចាមៃកា ជប៉ុន រ៉ូម៉ានី អាឡឺម៉ង បារាំង ហូឡង់ )។ បច្ចុប្បន្នលោកDavor Suker មានវ័យ៥៤ ឆ្នាំ ជាប្រធានសហព័ន្ធបាល់ទាត់របស់ក្រូអាត។
![](https://asset.ams.com.kh/sports/media/44628716_101.jpg)
![](https://asset.ams.com.kh/sports/media/260226_1302950.jpg)
៦. Ronaldo De Lima កីឡាករសំាបា ប្រេស៊ីលរូបនេះ ស៊ុតបញ្ចូលទី ៨ គ្រាប់ ជាម្ចាក់ស្បែកជើងមាសក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០០២ ដែលកាលនោះ កូរ៉េខាងត្បូង-ជប៉ុនជាសហម្ចាក់ផ្ទះ ។ Ronaldo រកបាន ១គ្រាប់ជាមួយចិន ២គ្រាប់ទល់នឹងកូស្តារីកា ១គ្រាប់បែលហ្សិក ២គ្រាប់ទល់ក្រុមទួកគី ២គ្រាប់ជាមួយអាឡឺម៉ង។ Ronaldo មានវ័យ៤៦ ឆ្នាំ បច្ចុប្បន្នជាម្ចាក់ក្លឹប Real Valladolid លីគនៃប្រទេសអេស្ប៉ាញ។
![](https://asset.ams.com.kh/sports/media/GettyImages-890032.jpg)
![](https://asset.ams.com.kh/sports/media/c6c099b683bc18d6e97aee3a4965a7e834cc13fa-1024x576.jpg)
៧. Miroslav Klose កីឡាករសញ្ជាតិអាឡឺម៉ងរូបនេះទទួលបានស្បែកជើងមាស ក្រោយរកគ្រាប់បាល់បញ្ចូលទី ៥ គ្រាប់ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០០៦ ដែលពេលនោះ អាឡឺម៉ងជាម្ចាក់ផ្ទះ។ កីឡាករសញ្ចាតិអាឡឺម៉ងរូបនេះ ស៊ុតបញ្ចូលទី២គ្រាប់ជំនួបជាមួយអេក្វាឌ័រ ២គ្រាប់ជំនួបជាមួយកូស្តារីកា និង១គ្រាប់ជាមួយ អាហ្សង់ទីន។ Miroslav Klose មានវ័យ៤៤ ឆ្នាំហើយ បច្ចុប្បន្នលោកជាគ្រូបង្វឹកក្រុម Rheindorf Altach លីគកំពូលរបស់ប្រទេសអូទ្រីស។
![](https://asset.ams.com.kh/sports/media/1961200-41219485-2560-1440-1024x576.jpg)
![](https://asset.ams.com.kh/sports/media/1200x1200-1024x1024.jpg)
៨. Thomas Muller កីឡាករសញ្ជាតិអាឡឺម៉ងរូបនេះទទួលបានស្បែកជើងមាស ក្រោយរកគ្រាប់បាល់បញ្ចូលទី ចំនួន៥ គ្រាប់ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១០ ដែលប្រទេសអាហ្វិកខាងត្បូងជាម្ចាក់ផ្ទះ។ កីឡាករសញ្ជាតិអាឡឺម៉ងរូបនេះ ស៊ុតបញ្ចូលគ្រាប់ទី១ ជំនួបជាមួយ អូស្រ្ដាលី ២គ្រាប់ជំនួបជាមួយអង់គ្លេស ១គ្រាប់ជាមួយនិង អាហ្សង់ទីន នឹង១គ្រាប់ជាមួយអ៊ុយរ៉ាហ្គាយ ។ Muller បច្ចុប្បន្នមានវ័យ ៣៣ឆ្នាំ កំពុងលេងឲ្យក្រុមBayern Munich រូបគេក៏មានឈ្មោះទៅប្រទេសកាតាជាមួយក្រុមជម្រើសជាតិអាឡឺម៉ង World Cup Qatar ២០២២ នាចុងឆ្នាំនេះផងដែរ។
![](https://asset.ams.com.kh/sports/media/cdb4d5870c3efc7ff322fc33d793de00.jpg)
![](https://asset.ams.com.kh/sports/media/102131293_gettyimages-107594494.jpg)
៩. Jame Rodriguez រកបាន6គ្រាប់ ឈ្នះស្បែកជើងមាសក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ ដែលកាលនោះប្រេស៊ិលជាម្ចាក់ផ្ទះ។ Jame Rodriguez រកបាន១គ្រាប់ទល់ប្រទេសក្រិច ១គ្រាប់ទល់កូដឺវ័រ ១គ្រាប់ទល់ជប៉ុន
២គ្រាប់អ៊ុយរ៉ាហ្គាយ ១គ្រាប់ប្រេស៊ិល ។Jame Rodriguezបច្ចុប្បន្នមានវ័យ៣១ ឆ្នាំ រូបគេកំពុងលេងនៅក្លិបOlympiacos ក្នុងលីគកំពូលក្រិច គួរឲ្យសោកស្ដាយផងដែល Jame Rodriguez មិនបានបង្ហាញខ្លួន ក្នុងព្រឹត្តិការណ៍ FIFA World Cup ២០២២ ក្នុងប្រទេសកាតានោះទេ។
![](https://asset.ams.com.kh/sports/media/1268826-27368203-2560-1440-1024x576.jpg)
![](https://asset.ams.com.kh/sports/media/000908560W-1024x681.jpg)
១០. Harry Kane កីឡាករសញ្ចាតិអង់គ្លេស ជាម្ចាក់ស្បែកជើងមាស ក្នុងព្រឹត្តិការណ៍ World Cup ២០១៨ ក្នុងប្រទេសរុស្សី ដែលពេលនោះរូបគេរកបាន ៦ គ្រាប់ ក្នុងនោះ ៣គ្រាប់ទល់ប៉ាណាម៉ា ១គ្រាប់ទល់នឹងកូឡំប៊ី ២គ្រាប់ទល់នឹងទុយនីស៊ី ។ Harry Kane បច្ចុប្បន្នមានវ័យ ២៩ឆ្នាំ កំពុងលេងអោយក្រុម Tottenham Hotspur។ Harry Kane នៅតែជាតួអង្គសំខាន់របស់តោកំណាចអង់គ្លេស សម្រាប់ពានរង្វាន់ FIFA World Cup ២០២២ ក្នុងប្រទេសកាតាឆាប់ៗនេះ។
![](https://asset.ams.com.kh/sports/media/maxresdefault-327-1024x576.jpg)
![](https://asset.ams.com.kh/sports/media/Englands-Harry-Kane-1024x768-1.jpg)
![](https://asset.ams.com.kh/sports/media/FIFA-World-Cup-Golden-Boot-img-1-1280x720-1-1024x576.jpg)
សម្រាប់ FIFA World Cup ឆ្នាំ២០២២ នេះវិញថាតើកីឡាកររូបណានឹងក្លាយជាម្ចាក់ស្បែកជើងមាស សូមបងប្អូនទស្សទាយក្នុង Comment ខាងក្រោម?